Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឈ្នះ រង្វាន់​នៅក្នុង​កម្មវិធី Roar and Win របស់​ស្រា​បៀ​រ សិ​ង្ហ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​អង់គ្លេស​

​ភ្នំពេញ ​៖ ក្រុមហ៊ុនស្រា​បៀរ សិ​ង្ហ មាន​កិត្តិ​យល​បាន​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង ៣​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​នៅ​ប្រទេស​អង់គ្លេស​ពី​កម្មវិធី Roar and Win របស់​ស្រា​បៀ​រ សិ​ង្ហ​។​

​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​លើកដំបូង ដែល​ហ្វេ​នៗ​ពិតប្រាកដ​របស់​ស្រា​បៀ​រ សិ​ង្ហ និង​ក្រុម​​បាល់ទាត់​តោ​ខៀវ Chelsea ទទួលបាន​អារម្មណ៍​រីករាយ រំភើប ជក់​ចិត្ត ដិត​អា​ម្មណ៍​ជាមួយ​ការ​​ទស្សនា​ការប្រកួត​បាល់​ទាត់​ដោយផ្ទាល់ និង​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៅ​ក្នុង​ការ​​កីឡដ្ឋាន Chelsea នៅក្នុង​ប្រទេស​អង់គ្លេស​។​

​លោក​Alvin Gunyoong ដែល​ជា​នាយក គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុនស្រា​បៀរ សិ​ង្ហ​​ប្រចាំ​កម្ពុជា​មានប្រសាសន៍ ឲ្យដឹង ថា “​ស្រា​បៀរ សិ​ង្ហ ជា​ស្រា​បៀរ​គុណភាព​ល្អ​បំផុត​លំដាប់​​ពិភពលោក​របស់​អាស៊ី ដែល​មាន​ដើមកំណើត​នៅ​ទីក្រុង​បាងកក​តាំងពី​ឆ្នាំ 1933 និង​ត្រូវបាន​​ផលិត​ឡើង​ដោយ​លោក Phraya Bhirom Bhakdi ។​” គាត់​បាន​បន្តទៀតថា “​យើង​ពិតជា​មាន​​កិត្តិ​យល​ដែល​បាន​សហការ​ជាមួយ​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក Chelsea ក្នុងការ​​បង្កើត​កម្មវិធី Roar and Win នេះ​ឡើង ហើយ​ផ្តល់​ឱកាស​ឲ្យ​អតិថិជន​របស់​យើង​បាន​ឈ្នះ​​រង្វាន់​ជា​ច្រើន ជាពិសេស​រង្វាន់​ដ៏​អស្ចារ្យ​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​។​” អ្នកឈ្នះ​ទាំង​៣​នាក់ គឺ ជា ពិសី មកពី​ខេត្ត​សៀម​រា ហេង ឡេង​ឆាយ មកពី​ភ្នំពេញ និង​សែម សុភ​ក្រ័ មកពី​ភ្នំពេញ​។

​យោង​តាម​លោក​ជា ពិសី មកពី​ខេត្ត​សៀមរាប​ដែលជា​អ្នក​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​​អង់គ្លេស មាន​ចំណាប់​អារម្មណ៍​ឲ្យដឹង​ដែរ​ថា “​ខ្ញុំ​និយម​ពិសា​ស្រា​បៀ​រ សិ​ង្ហ ជាមួយ​មិត្តភក្តិ​ ហើយ​ជា​ហ្វេ​ន​គាំទ្រ​ក្រុមបាល់ទាត់ Chelsea​។ ខ្ញុំ​រំភើប​មែនទែន នៅពេល​កោស​ឃើញ​រង្វាន់​ទៅ​ដើរលេង​នៅ​អង់គ្លេស​។ ចាំ​មើល​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ ខ្ញុំ​នឹង​ថតរូប ជាមួយ​ការ​ឡាយ​​វីដេអូ​ពី​អង់គ្លេស​ឲ្យ​ផ្អើល​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុក​មុ្តង​។​”

​លោក​សែម សុភ​ក្រ័ អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​ម្នាក់​ទៀត​របស់​ស្រា​បៀរ សិ​ង្ហ​ ​ក៏​បានឲ្យ​ដឹង​ដែរថា “​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា​ខ្ញុំ​ឈ្នះ​រង្វាន់​សោះ ដល់​ពេល​កោស​ត្រូវ​រង្វាន់​ខ្លួន​​ឯង​អ៊ីចឹង ខ្ញុំ​ជឿ 100% ហ្ម៎​ង​។ សូម​អរគុណ​ស្រា​បៀរ សិ​ង្ហ ដែល​ផ្តល់​រង្វាន់​ពិតៗ ដំណើរ​​កម្សាន្ត​ដ៏​អស្ចារ្យ​ទៅ​អង់គ្លេស​នេះ ដែល​ជួយ​បំពេញ​ក្តី​សុបិន​របស់​ខ្ញុំ​តាំងពី​តូច​”​។​

​ក្រុមហ៊ុនស្រា​បៀរ សិ​ង្ហ នឹង​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំង​អស់​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទៅ​អង់គ្លេស​​ទាំង ៣ រូប រួម​មាន​សំបុត្រ​យន្តហោះ​ទៅ​មក (​ភ្នំពេញ​-​ទីក្រុង​ឡុង​ដ៏​) ការ​ស្នាក់នៅ ម្ហូបអាហារ​ ​និង​សំបុត្រ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ Chelsea​។​

​ស្រា​បៀរ សិ​ង្ហ បង្កើតឡើង​តាម​ស្តង់ដារ​អន្តរជាតិ ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​តែមួយគត់​របស់​ប្រទេស​ថៃ ដែល​ប្រើ​គ្រាប់​ធញ្ញជាតិ​សុទ្ធ 100% និង​ផ្កា​ហប់​ល្អ​បំផុត​លំដាប់​ពិភពលោក ផ្តល់​នូវ​រសជាតិ​ដ៏​ឈ្ងុយ​គួរ​ឲ្យ​ចង់​ក្រេប​។ ស្រា​បៀរ សិ​ង្ហ នៅតែ​មាន​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​របស់​ខ្លួន​។ ជាវ​ស្រា​បៀ​រ សិ​ង្ហ មួយ​កេស នឹង​ទទួលបាន​កាត​កោស​បញ្ចូល​លុយ​ទូរស័ព្ទ ១ ដុល្លារ និង​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​៕​ ដោយ​៖​កូឡាប​

×