Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នោះ​! នៅ​ក្រសួង​បរិស្ថាន មានមន្ត្រី​ក្រសួង​ម្នាក់ លោត​ពីលើ​អគារសម្លាប់ខ្លួន ហើយ​មាន​ការហាម​អ្នកកាសែត មិនឲ្យ​ចូល​ផ្តិត​យក​រូបភាព​

​ភ្នំពេញ ​៖ មានមន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់ លោត​ពីលើ​អគារ​ក្រសួង​ជាន់​ទី​៤ សម្លាប់ខ្លួន បណ្ដាល​ឱ្យ​បាត់បង់​ជីវិត ហើយ​ត្រូវបាន​ដឹក​ចេញ​តាម​រថយន្ដ​សាម៊ុ​យ និង​មិន​ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន និង​ថតរូប​នោះឡើយ​។​

​មន្ត្រី​ដែល​ធ្វើ​អត្តឃាត​នោះ មិន​ត្រូវបាន​គេ​ទម្លាយឲ្យដឹង​ឈ្មោះ ឬក៏​តួនាទី​នោះឡើយ ភេទ​ប្រុស មាន​វ័យ​ប្រហែល ៣០​ឆ្នាំ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា បុរស​រូប​នោះ​ធ្វើការ​នៅ​ផ្នែក​រដ្ឋបាល ​។​

​ករណី​លោក​ពីលើ​អគារ​ក្រសួង​បរិស្ថាន សម្លាប់ខ្លួន​នេះ អ្នកកាសែតមិន​ត្រូវបាន​អនុញ្ញាតឲ្យចូល​ទៅ​ក្បែរ​កន្លែងកើតហេតុ​នោះ​ទេ​។ ភ្លាមៗ​អត្តឃាត​ជន ត្រូវបាន​គេ​បញ្ជូន​ចេញពី​បរិវេណក្រសួង​បរិស្ថាន យ៉ាង​ប្រញាប់ប្រញាល់​បំផុត តាមរយៈ រថយន្ត​សាម៊ុ​យ​៕​ ដោយ​៖​កូឡាប​

×