តាកែវ ៖ លោក អ៊ុំ ចាន់ធូរ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើអាជីវកម្ម លើត្រីចក្រយានយន្ត (ម៉ូតូកង់បី Pass app &Grab ) ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងទោចក្រយានយន្តដែលមានទំហំស៊ីទ្បាំង លើសពី១២៥សង់ទីម៉ែត្រគូប សូមមកធ្វើការទទួលយកនៅវគ្គបណ្តុះបណ្តាល និងប្រទ្បងយកប័ណ្ណបើកបរនេះទាំងអស់គ្នា ព្រោះនៅថ្ងៃខាងមុខនគរបាលចរាចរណ៍ និងធ្វើការផាកពិន័យ ចំពោះអ្នកដែលមិនមានប័ណ្ណបើកបរហើយ ដូច្នេះដើម្បីជួយសម្រួលចរាចរណ៍កុំឲ្យមានការលំបាកដល់បងប្អូនប្រជាពលរដ្ឋ សូមរួសរាន់មកបំពេញកាតព្វកិច្ចនេះឲ្យបានគ្រប់ៗគ្នា ខណៈពេលដែលថ្ងៃបើកវគ្គបណ្តុះបណ្តាលថ្ងៃទី ០១នេះ មានអ្នកមកប្រឡងត្រឹមតែ ៣៤នាក់តែប៉ុណ្ណោះ ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ។
ថ្លែងបែបនេះក្នុងពេលដែលលោកអនុប្រធានមន្ទីរសាធារណការណ៏និងដឹកជញ្ជូនខេត្ត បានចូលរួមក្នុងពិធី បើកវគ្គ បណ្តុះបណ្តាលស្តីពី ច្បាប់ចរាចណ៍ផ្លូវគោគជូនអ្នកធ្វើអាជីវកម្មលើមធ្យោបាយ ត្រីចក្រយានយន្ត (ម៉ូតូកង់បី Pass app &Grab ) ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងទោចក្រយានយន្តដែលមានទំហំស៊ីទ្បាំង លើសពី១២៥សង់ទីម៉ែត្រគូប ទៅដល់បងប្អូនអ្នកធ្វើអាជីវកម្មលើមធ្យោបាយទាំងអស់នេះ នៅមន្ទីរផ្ទាល់ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ ។
លោក អ៊ុ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលជូនដល់បងប្អូន ដែលជាអ្នកបើកត្រីចក្រយានយន្ត (ម៉ូតូកង់បី Pass app &Grab ) ទោចក្រយានយន្តសណ្តោងរ៉ឺម៉កនេះ គឺចង់ឲ្យពួគគាត់បានយល់ដឹងកាន់តែច្បាស់ ពីច្បាប់ចរាចរណ៍ផ្លូវគោក គំនូសសញ្ញា ផ្លាកសញ្ញាចរាចរណ៍ផ្សេងៗ ហើយពិសេសទៀតនោះ ដើម្បីឲ្យពួកគាត់ចេះមានការអយ្យាស្រ័យ យោគយល់ ពីរការបើកបរចំពោះគ្នាទៅវិញ ទៅមក នៅពេលដែលពួកកគាត់កំពុងធ្វើការបញ្ជានៅទូចចក្រយានយន្តរបស់គាត់ នៅលើផ្លូវសាធារណៈ ហើយម្យ៉ាងទៀត ដើម្បីបញ្ជៀសបញ្ហាការគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍លើកដងផ្លូវសាធារណៈផ្សេងៗ ។ លោកបានបញ្ជាក់បម្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសិក្សា វគ្គនេះទៅគឺសិក្ខាកាមនិងឈានដល់វគ្គអនុវត្តផ្ទាល់នៅដៃចង្គូត ដែលឆ្លងកាត់ត្រួតពិនិត្យត្រឹមត្រូវពីគណៈកម្មការវាយតំលៃច្បាស់ លាស់ សម្រាប់គុណភាពនៃការប្រទ្បង មុននិងចេញប័ណ្ណបញ្ជាក់ពីការប្រទ្បងបញ្ចប់ដោយជោគជ័យនោះ ។ តាកែវ