ក្រចេះ ៖ ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នគរបាលស្រុកស្នួល នៅថ្ងៃទី១០ ខែមិថុនា បានធ្វើការចាប់ខ្លួនបុរសចំណាស់វ័យ ៦៨ឆ្នាំម្នាក់ ឈ្មោះញឹប ជឿន រស់នៅភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួល ពីបទរំលោភសេពសន្ថវៈ ដែលជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នារហូតសម្រេចជាច្រើនដង។
នាយប៉ុស្តិ៍នរដ្ឋបាលស្វាយជ្រះ លោកអនុសេនីយ៍ឯក ជា ជាន បានថ្លែងឲ្យដឹងថា នគរបាលធ្វើការស៊ើបអង្កេត បានរយៈពេលមួយថ្ងៃ ទើបឈានដល់ការចាប់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ ពីក្រុមគ្រួសាររបសក្មេង ក៏ដូចជាលោកមេភូមិ ក្រោយការពីមានការសង្ស័យ ពីសកម្មភាពជននេះ ទៅលើក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះជាកូនស្រីទី២ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។
ក្មេងស្រីរងគ្រោះ ត្រូវបាននាំកសម្រាកព្យាបាល នៅនិងមន្ទីរពេទ្យខេត្ត ខណៈជនសង្ស័យត្រូវបាន នគរបាលជំនាញកំពុង តែកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕ ដោយ ៖ កូឡាប