កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១១ ខែ មិថុនា នេះថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានជនរងគ្រោះជាជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែលត្រូវចោរឆក់កាបូបយួរដៃ នៅមុខភោជនីយដ្ឋានកំពង់ស្ពឺ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។
ក្រោយពីទទួលបានបណ្តឹងកម្លាំងអាវុធហត្ថក្រុងច្បារមន បានស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ដោយប្រព័ន្ធ GPS តាមទូរសព្ទ័ដៃជនរងគ្រោះ ។
ក្នុងកិច្ចប្រតិបត្តិនោះ កម្លាំងអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចភូមិចំការរ័ត្ន ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ពៅ រ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សសលា ទីលំនៅបច្ចុប្បន្ន ភូមិថ្លុកឈេីទាល សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ដោយកម្លាំងបានដកហូតវត្ថុតាងជាក់ស្តែង របស់ជនរងគ្រោះ មានទូរស័ព្ទដៃ ម៉ាក iphone XR ពណ៌ខ្មៅ ដែលជនសង្ស័យបានឆក់យក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ ៖ កូឡាប