Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ឃាតករស្រីម្នាក់ ដែលកាប់សម្លាប់មិត្តភក្កិជាកង់ៗ បោះចូលទន្លេ

ភ្នំពេញ ៖ ស្ដ្រីម្នាក់ អាយុ៤០ឆ្នាំ បានបាត់ខ្លួនជាច្រើនថ្ងៃ ហើយត្រូវបានកូនស្រី ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល និងប្រកាសស្វែងរកម្តាយរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុក ឥឡូវនេះសមត្ថកិច្ចអាវុធហត្ថបានបំបែកសំណុំរឿងនេះហើយ ដោយធ្វើការចាប់ខ្លួនស្រីម្នាក់ ដែលឃាតករសម្លាប់សម្លាប់ស្ត្រីអាយុ 40 ឆ្នាំរូបនោះ គឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ ។

បើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះថា
ករណីនេះ ជនដៃដល់បានសម្លាប់ និងកាប់សាកសព ស្ត្រីរងគ្រោះ ជាកង់ៗ បោះចោលចូលទឹកទន្លេ។ ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្មេងស្រីម្នាក់ឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ ជាកូនរបស់ស្ត្រីដែលបាត់ខ្លួន បានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ នៅម្តុំផ្សារកណ្តាល ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម មិនចាំស្លាកលេខ ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការ។

កូនស្រីរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។

មកដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿងបានហើយ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករ គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ ៕ ដោយ៖កូឡាប

×