Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​អ្នកលក់​គ្រឿងញៀន​នៅ​ក្លឹប​លុច​សារី ១៧​នាក់​ឡើង​តុលាការ ខណៈ​ម្ចាស់​កំពុង​តាម​ចាប់​នៅឡើយ​

​ភ្នំពេញ ៖ ក្លឹប​កម្សាន្ត លុច្ស​សារី (Luxurious) មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​៨ មិថុនា នៅ​ដំណាក់កាល​ទី​១ ឃាត់​ខ្លួន​ចំនួន ៤១៧ នាក់ (​ស្រី​១៨១​នាក់​) ប៉ុន្តែ​នៅ​ដំណាក់កាល​ទី​២ នៅសល់​៤០៨​នាក់ ដែល​ត្រូវ​ធ្វើ​តេស​ទឹកនោម​រក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៩ អ្នក​លក់​គ្រឿងញៀន អ្នក​សម្រួល​ផ្ដល់​ទីតាំង​ឲ្យ​ជក់​គ្រឿងញៀន​នៅ​ក្លឹប លុច​សារី ចំនួន​១៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បញ្ជូន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​១៧​នាក់ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​៥​នាក់ ដែល​ត្រូវ​បញ្ជូន​មក​អោយ​តុលាការ​រួមមាន ​៖

-​ទី​១​ឈ្មោះ QUYEN KIM CHINH ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នក​គ្រប់គ្រង​បុគ្គលិក​ក្លឹប ។​

-​ទី​២​ឈ្មោះ ស្រៀ​ង ផល្លី ហៅ តា​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​អ្នក​គ្រប់គ្រង​បុគ្គលិក និង​នាំ​ភ្ញៀវ​ចូល​បន្ទប់​។​

-​ទី​៣​ឈ្មោះ NGUYEN HUU LONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​ក្លឹប​ឌី​ស្កូ ។​

-​ទី​៤​ឈ្មោះ NGUYEN PHUOC ANH ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​គណនេយ្យករ​។​

-​ទី​៥​ឈ្មោះ LE HUNG KIEN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំម៉ង់​។​

-​ទី​៦​ឈ្មោះ NGUYEN TUAN DUONG ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំម៉ង់​។​

-​ទី​៧​ឈ្មោះ ទូត សាម៉េត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់​។​

-​ទី​៨​ឈ្មោះ ឡាង សាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់ ។​

-​ទី​៩​ឈ្មោះ អុល សុ​រតនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១០​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១១​ឈ្មោះ អៀង ញ៉ាវ​ណ្ណ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១២​ឈ្មោះ ស៊ុ សុភ័ន្ត ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៣​ឈ្មោះ ផេង សំណាង ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៤​ឈ្មោះ ណែ​ត សា​យ័ន្ត ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៥​ឈ្មោះ ឈាន សុថា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​ទី​១៦​ឈ្មោះ ទុយ ភ័ស ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ ។​

-​និង​ទី​១៧​ឈ្មោះ អៀម ណា​រ៉ា​ន់ ហៅ ចិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ជា​សន្តិសុខ​។​

​មាន​៩៣​នាក់ មាន​ជនជាតិ​ខ្មែរ ៦២​នាក់ ត្រូវ​សមត្ថកិច្ច​រកឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន ដោយឡែក​មនុស្ស​ជាង​៣០០​នាក់​ទៀត ដែល​មិន​មាន​ការពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។​

​ក្នុង​ចំណោម​មនុស្ស​ដែល​ផ្ទុក​សារធាតុ​ញៀន​ទាំង​៩៣​នាក់ មាន​ជនជាតិ​ខ្មែរ​៦២​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​អប់រំ និង​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ខណៈ​ជនបរទេស​ចំនួន​៣១​នាក់ ជនជាតិ​វៀតណាម​១៤​នាក់ ជនជាតិ​ចិន ១៤​នាក់ ជនជាតិ​សឹង្ហ​បុរី​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ២​នាក់ ទៀត​ត្រូវ​ចាប់បញ្ជូន​ទៅអោយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ដើម្បី​រៀបចំ​បែប​ទ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ហើយ​ជនសង្ស័យ​១៧​នាក់ វៀតណាម​៥​នាក់ អយ្យការ​អម​តុលាការ កំពុង​ធ្វើ​ការសាកសួរ​នា​ព្រឹក​នេះ​៕​ ដោយ ​៖​ កូឡាប​

×