Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន ស្វែងយល់​ពី​សក្តានុពល វិនិយោគ​ខេត្ត​ព្រះសីហនុ​!

​ខេត្ត​ព្រះសីហនុ​ ៖ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ទទួល​ជួប លោក តឹង អ៊ីង​គ័ង ប្រធាន​ធនាគារ​ខេត្ត​ជាំ​ង​ស៊ី បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខេត្ត ចូលជួប​សំដែង​ការគួរសម​ជាមួយ អភិបាលខេត្ត​ព្រះសីហនុ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជំរាបជូន​ពី​សក្តានុពល របស់​ខេត្ត​ព្រះសីហនុ មានដូចជា​៖ វិស័យ​កសិកម្ម , ឧស្សាហកម្ម​, ពាណិជ្ជកម្ម និង​ទេសចរណ៍ ជា​វិស័យ​គោលដៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​។​

​លោក​បន្តថា មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​កំពង់ផែ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស​, ព្រលានយន្តហោះ​អន្តរជាតិ​, តំបន់ឆ្នេរ និង​កោះ ៣៣ ជា​មរតក​ធម្មជាតិ ដ៏​មាន​តម្លៃ ដែល​រាជរដ្ឋាភិបាល​ចាត់ទុក នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥ -២០២៥​ ។​

​លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បន្តថា វិស័យ​អទិភាព​ឈាន​មុខ​គេ ក្នុង​ការអភិវឌ្ឍ​ខេត្ត​នាពេល​បច្ចុប្បន្ន​គឺ​មាន​ទី​១- កំពង់ផែ​សមុទ្រ​អន្តរជាតិ​ក្រុងព្រះសីហនុ ក្នុង​ការដឹកជញ្ជូន​តា​ម​ផ្លូវ​សមុទ្រ ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដែល​មាន​ទំនិញ​ជា​កុងតឺន័រ ចេញ​-​ចូល​ប្រមាណ ៧៣​ភាគរយ នៃ​បរិមាណ​ទំនិញ​នាំចេញ​-​ចូល​ទូទាំងប្រទេស ។ ទី​២- ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន បាន​នឹង​កំពុង​ប្រតិបត្តិការ មាន​ក្រុមហ៊ុន​អាកាស ចរណ៍​ចំនួន​១០ មាន​ជើងហោះហើរ​ចំនួន ១៣៣​ជើង​ក្នុង​មួយ​សប្តាហ៍ ហោះហើរ​ទៅកាន់​អន្តរជាតិ មាន ៩១​ជើង​ក្នុង​មួយ​សប្តាហ៍​។ ទី​៣ – តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ដើរតួរ​នាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​ការងារ​ធ្វើ​ថែម​ទៀត​ផង​។​

​លោក យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុងដំណើរការ និង​មាន​រោងចក្រ​ធំ តូច​សរុប ២១៩​កន្លែង​, សិប្បកម្ម អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន ១.០៣៧​កន្លែង និង​សេវាកម្ម​ផ្សេងៗ​ទៀត ស្រូប​យក​កម្លាំង​ពលកម្ម​សរុប ៨១.៤៧៥​នាក់​។ ស្រី ៣៨.៦៥២ នាក់ ក្នុងនោះ​ទុនវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ចំនួន ៨​ពាន់​លាន​ដុល្លា​រ​អាមេរិក និង​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ​ដែរ លោក តឹង អ៊ីង​គ័ង ប្រធាន​ធនាគារ​ខេត្ត​ជាំ​ង​ស៊ី មានប្រសាសន៍ថា គណៈប្រតិភូ​មាន​គោលបំណង​ស្វែងយល់​ពី​សក្តានុពល និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ ហើយ​ថា ក្រុមហ៊ុន​វិនិយោគ របស់​លោក​ចង់​មក​ធ្វើ ការវិនិយោគ​លើ​វិស័យ​ធន​គារ និង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ព្រម​ជាមួយគ្នានេះ គណៈប្រតិភូ​ចិន ក៏​បាន​កោតសរសើរ​ចំពោះ លោក​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​ខេត្ត​នេះ មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​អ្នកវិនិយោគគិន​ជាច្រើន ជាពិសេស​អ្នកវិនិយោគទុន​ជនជាតិ​ចិន បាន​ចូល​មក​កាន់​ខេត្ត​ព្រះសីហនុ យ៉ាងគំហុក ហើយ​សង្ឃឹមថា និង​មាន​អ្នកវិនិយោគគិន​ចិន​ច្រើន​ទៀត នឹង​បន្ត​មកកាន់​ខេត្ត​ព្រះសីហនុ​ជា​បន្ត​ទៀត​។​

​លោក តឹង អ៊ីង​គ័ង ក៏​បាន​សន្យា ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល របស់​ខេត្ត​ព្រះសីហនុ ដល់​វិនិយោគ​ខេត្ត​ជាំ​ង​ស៊ី ឲ្យមក​កាន់​ខេត្ត​ព្រះសីហនុ​បន្តទៀត​៕ ដោយ ៖ ដែន សីមា​

×