ខេត្តកំពង់ចាម: បុរសវ័យ២២ឆ្នាំអ្នកមានទីលំនៅក្នុងឃុំគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញត្រូវបានស្លាប់ដោយជំងឺផ្តាសាយបក្សី
H5N1។ត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅភូមិចម្រើនផល ឃុំតាអុងស្រុកចំការលើ ។ដោយមានការសង្ស័យកម្លាំងជំនាញពេទ្យសត្វបានចុះបាញ់ថ្នាំសម្លាប់មេរោគដោយធ្វើឡើងនាព្រឹកថ្ងៃទី ១៦វិច្ឆិកាឆ្នាំ២០២៥ ជាមួយនោះជំនាញបានប្រឡយថាមានមាន់បានឈឺស្លាប់ជាច្រើនក្បាលតាំងពីមុនបុណ្យអុំទូកមកម្ល៉េះនៅក្នុងភូមិចម្រើនផលនេះ ហើយបានណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះប្រភេទជំងឺមួយនេះ ក្នុងករណីបើរកឃើញមាន់មានជំងឺនេះនោះជំនាញនិងបិទចរាចរណ៍មិនឲ្យជួញដូរសត្វនៅក្នុងឃុំតាអុងទាំងមូល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីការស្លាប់ដោយសារជំងឺផ្ដាសាយបក្សីលើបុរសអាយុ២២ឆ្នាំ ជាមួយនោះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា÷មានអ្នកជំងឺដាសាយបក្សីចំនួនមួយករណីកើតឡើងលើបុរសអាយុ២២ឆ្នាំ ដែលបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សីប្រភេទH5N1 ដោយវិទ្យាស្ថានជាតិសុខាភិបាលនៅថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២៥។អ្នកជំងឺមានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ទោះជាមានការយកចិត្តទុកដាក់ថែទាំជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ៩និង៤១នាទី ដោយសារស្ថានភាពធ្ងន់ធ្ងររួមមាន គ្រុនក្តៅ ក្អក ហត់និងពិបាកដកដង្ហើម។
មន្ត្រីជំនាញពេទ្យសត្វបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាននេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាឯកឧត្តមអភិបាលខេត្តបានឲ្យកម្លាំងជំនាញពេទ្យសត្វ ហើយចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគនៅភូមិចម្រើនផលឃុំតាអុងស្រុកចំការលើខេត្តកំពង់ចាមដោយធ្វើឡើងនាព្រឹកថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២៥ ។ជាមួយនោះជំនាញបានលើកឡើងថាមាន់ទារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះបានឈឺស្លាប់បន្តបន្ទាប់ អស់ជាច្រើនក្បាលតែមិនមានអ្នកណាចាប់អារម្មណ៍នោះទេដឹងពីមុនបុណ្យអុំទូកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលកន្លះខែទៅ២០ថ្ងៃហើយ ស្របពេលដែលបុរសវ័យ២២ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិចម្រើនផលនេះ ដោយសារមានការសង្ស័យអាចឆ្លងពីសត្វមាន់ ទើបកម្លាំងជំនាញបានចុះមកបាញ់ថ្នាំសម្លាប់មេរោគដោយសហការជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមគ្រូពេទ្យក៏បានយកសំណាក់មនោកពាក់ព័ន្ធចំនួន៩ នាក់ធ្វើការវិភាគបន្តទៀត។ជាមួយនោះអត់មាន់ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ហើយកម្លាំងពេទ្យសត្វបានចុះផ្សព្វផ្សាយតាមរយៈខិតប័ណ្ណ ដោយចែកចាយជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កើនការប្រុងប្រយ័ត្ន បើឃើញមាន់ទាងាប់ ត្រូវរាយការណ៍មកជំនាញជាបន្ទាន់។
សកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សីគឺដឹកនាំដោយលោកនង ម៉េងហៀង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត។
គួររំលឹកថានៅឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម នាពេលកន្លងទៅមានបុរសម្នាក់ដែលបានស៊ីឈ្នួលចាំចម្ការឱ្យគេដោយបានបរិភោគសាច់មាន់យកចម្អិនធ្វើម្ហូបឆ្លងផ្តាសាយបក្សីមានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញតែក្រុមគ្រូពេទ្យប្រឹងសង្គ្រោះយ៉ាងណាក៏មិនអាចជួយបានក៏ទទួលមរណភាព៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















