Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនភ្ញៀវទេសចរ​​ថយចុះ គឺ​ដោយសារតែ​មន្ត្រី​មួយចំនួន នៅ​ច្រក​ប៉ោយប៉ែត ជំរិត​ពី​ភ្ញៀវទេសចរ​

​ប៉ោយប៉ែត ​៖ ​នៅក្នុងពេល​ថ្មីៗ​នេះ បានកើត​មានរឿង​ភ្ញាក់ផ្អើល​មួយ​ដោយសារតែមាន​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ មាន​បញ្ហា​ជាមួយនឹងមន្ត្រី​របស់​ខ្មែរ​ម្នាក់ នៅក្នុង​ច្រក​អន្តរជាតិ ប៉ោយប៉ែត ពាក់ព័ន្ធ​ការធ្វើ​ឯកសារ​មួយចំនួន ហើយ​ឈានដល់មានការ​ជជែកវែកញែក​គ្នា​យ៉ាងខ្លាំង តឹងសរសៃក​ដាក់គ្នា​ដោយសារតែ​រឿង​ធ្វើឯកសារ​មួយ​។ ជាមួយគ្នា​នោះ​មាន​ជនបរទេស​ម្នាក់​ដែល​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​បាន​ជួយ​សម្រួល​រវាង​ភាគី​ទាំងពីរ​ដើម្បី​ឲ្យ​ស្រុះស្រួល​គ្នា​ប៉ុន្តែ​ទោះយ៉ាងណា​តាមរយៈ​វីដេអូ​ជនបរទេស​រូបនោះ​បាន​និយាយ​ទៅកាន់​មន្ត្រី​ខ្មែរ​ថា សូម​បង​កុំ​ធ្វើបាប​ភ្ញៀវ​ទេសចរណ៍​ទៀត បងអាច​ទៅរក​ការងារ​ថ្មី​ដែល​ល្អប្រសើរ​ជាង​នេះ​។​

​យោងទៅតាម​គ​ណនីហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Poipet Taxi បានធ្វើ​ការលើកឡើងនៅលើ​បណ្តាញ​សង្គម​ថា ” ​ក្រសួងទេសចរណ៍ មេត្តា​ពិនិត្យមើល​ឡើងវិញ នូវ​វិស័យ​ទេសចរ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ផង​ទាន ទាក់ទង​ទៅនឹង​ភ្ញៀវ​អន្តរជាតិ (​ភ្ញៀវ​រាយ​) ដែល​ឆ្លង​ចូលមក​ប្រទេស កម្ពុជា​តាម​ច្រកទ្វា​អន្តរជាតិ​មួយ​។​

​នេះ​រយៈ​បួន​ឆ្នាំ​ចុងក្រោយ ភ្ញៀវ​អន្តរជាតិ​រាយ គ្រប់​ជាតិ​សាសន៍ បាន​ថយចុះ​គួរអោយកត់សម្គាល់ តើ​អស់​លោក​ដឹង​ពី​មូលហេតុ​ដែរ​ទេ​?

​វី​ឌី​អូ​មួយ​នេះ បាន​លាតត្រដាង​បង្ហាញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​ថ្នាក់ជាតិ​បានឃើញនូវ​ហេតុផល​ដែល​នាំ​ឲ្យ​បាត់បង់ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ឆ្លងកាត់​ច្រកទ្វា​អន្តរជាតិ​មួយ​នេះ សូម​បងប្អូន​ជួយបញ្ចេញ​ជាម​តិដើម្បី ស្ថាបនា​និង​មេត្តា​ចែករំលែក​ព័ត៌មាន​មួយ​នេះ ដើម្បី​បាន​ដល់​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាលបាន​ជ្រាប​ផង​”​។ ដោយ​៖​កូ​ឡាប​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
https://m.facebook.com/story.php?story_fbid=2033028993660735&id=100008609614279​

×