Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ជះ​សាំង​ដុត​សម្លាប់​ប្រពន្ធ​បណ្តាលឲ្យ​ស្លាប់ រួច​អារ​.​ក​ខ្លួនឯង​តាម​ក្រោយ​

​តាកែវ ​៖ ​ករណី​ភ្លើង​ប្រច័ណ្ឌ ប្តី​ជះ​សាំង​ដុត​សម្លាប់​ប្រពន្ធ​ទាំង​រស់ រួច​អារ​.​ក​ខ្លួនឯង​តាម​ក្រោយ ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ កើតឡើង​នៅ​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ កាល​ពី​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ករណី​ភ្លេីង​ប្រ​ច័ណ្ឌ ប្តី​ចាក់​សាំង​ដុត​ប្រពន្ធ គឺ​ស្ត្រី​ដែល​ត្រូវប្តីចាក់សាំង​ដុត​ឈ្មោះ លាស់ ស្រីណេ អាយុ ៣២​ឆ្នាំ គឺ​គាត់​បាន​ស្លាប់ វេលា​ម៉ោង ៣ ទៀប​ភ្លឺ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បន្សល់ទុក​នូវ​កូន ២​នាក់ (​ប្រុស​)​។ ការស្លាប់​របស់​គាត់​គឺ​ពិតជា​គូរឲ្យ​អាណិតអាសូរ និង​អាណោច​អាធ​ម​បំផុត ពីព្រោះ​ថា​គាត់​គឺ​ជា​ភរិយា និង​ជា​ម្តាយ​ដែល​មាន​អត្តចរិត​ទន់ភ្លន់ សុភាពរាបសារ ចេះ​ជួយ​យក​អាសារ​អ្នកភូមិផង​របង​ជាមួយគ្នា ពុំដែល​ខាន​ឡេី​យ ។

​ប្តី ដែល​ជា​ឃាតករ ឈ្មោះ ព្រុំ តាំ អាយុ ៣៧​ឆ្នាំ មុខរបរ អ្នក​ថែទាំ​ដំរី​នៅ​ភ្នំ​តា​ម៉ៅ ។ ប្តី​កំពុង​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​។
​បច្ចុប្បន្ន សព​ស្ត្រី​ដែល​ត្រូវប្តីចាក់សាំង​ដុត ត្រូវបាន​សាច់ញាតិ​ធ្វេី​បុណ្យ​តាម​ប្រពៃណី គឺ​នៅ​ភូមិ ត្រ​គៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ៕​ ដោយ​៖​កូឡាប​

×