Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​បាន​ទៅ​រករឿង​ប្រពន្ធ ដេញ​កាប់សម្លាប់ ដោយ​មូលហេតុ​មកពី​ការ​ប្រច័ណ្ឌ

​ប្តី​បាន​ទៅ​រករឿង​ប្រពន្ធ និង​បង្ក​ជម្លោះ​រហូត​ឈាន​ដល់​ការដេញ​កាប់សម្លាប់ ដោយ​មូលហេតុ​នៃ​ជម្លោះ​បណ្តាល​មក​ពី​ការ​ប្រច័ណ្ឌ ហើយ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ប្រហែល​ម៉ោង ១:៣០​នាទី​រសៀល នៅ​ចំណុច​មុខ​ស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ មាន​ករណី​ឃាតកម្ម បង្កឡើង​ដោយ​ជនល្មើស​ជា​ប្តី ឈ្មោះ ព្រាប ម៉ា​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​យក​កាំបិត កាប់​ប្រពន្ធ​ឈ្មោះ ជុំ ធា​រី អាយុ​១៧ ឆ្នាំ​ជា​ច្រើន​កាំបិត បណ្តាលឲ្យ​ស្លាប់​នៅហ្នឹងកន្លែង​កើតហេតុ​។​

តាម​ការអះអាង​របស់​ឪពុក​ជនរងគ្រោះ​បានឲ្យដឹងថា ៖ ប្តី​ប្រពន្ធ​ខាងលើ ក្នុង​មួយ​រយៈ​ក្រោយ​នេះ​តែងតែ​មាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា​ជា​ញឹកញាប់ ហើយ​ប្រពន្ធ​ក៏​បាន​ចុះចេញ​ពី​ឪពុក​ម្តាយ​ខាង​ប្រុស ដែល​នៅ​ជិតគ្នា មក​រស់នៅ​ជាមួយ​ឪពុក​ម្តាយបង្កើត​របស់​ខ្លួន លុះ​ដល់​រសៀល​ថ្ងៃ​នេះ ប្តី​បាន​ទៅ​រករឿង​ប្រពន្ធ និង​បង្ក​ជម្លោះ​រហូត​ឈាន​ដល់​ការដេញ​កាប់សម្លាប់​។ មូលហេតុ​នៃ​ជម្លោះ​បណ្តាលមកពី​ការ​ប្រច័ណ្ឌ ។​

បន្ទាប់ពី​ធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕​ ដោយ​៖​កូឡាប​

×