Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​ការតវ៉ា​រវាង​គ្រួសារ​អ្នក​ជម្ងឺ​និង​ពេទ្យ​ព្យាបាល ​លោក​វេជ្ជបណ្ឌិត ហម ឡុង​ ទារលុយ​កប់​ពពក​ផ្អើល​ពេញ​បណ្តាញ​ហ្វេ​ក​ប៊ុ​ក បានបញ្ចប់​ត្រឹម​ ២០០០​ដុល្លារ​

​យ៉ាងណាក៏ដោយ​ក្រោយពី​មានការ​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម និង​ទទួល​បានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​មហាជន ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ ក្រុមការងារ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ចុះទៅ​សម្របសម្រួល​រវាង​មាតាបិតា​ក្មេង និង​គ្រូពេទ្យ ហើយ​ជា​លទ្ធផល​គាត់​ទាំងអស់គ្នា​បាន​ព្រម​ព្រឿង​គ្នា​រួចហើយ ដោយ​ក្រុមគ្រួសារ​អ្នកជំងឺ​សុខចិត្ត​ប្រគល់​នូវ​ទឹកប្រាក់​ចំនួន ​២០០០​ដុល្លារ ដល់​មន្ទីរពេទ្យ​ខាងលើ​ដើម្បី​ជាការ​បញ្ចប់រឿង​ផងដែរ​។​

​បណ្តាញ​សង្គម​បាន​និយាយថា ពេលនេះ លោកគ្រូ​ពេទ្យ​ទេវតា ព្រម​ទទួល​យកលុយ ២០០០ដុល្លារហើយ សំណាង​ហើយបាន​ខាង​មន្ទីរ​សុខាភិបាល មកជួយ​សម្របសម្រួល ឈឺ​ល្មមៗ​ចូល​ពេទ្យ​មនុស្សលោក​ធម្មតា ត្រឹម​រ៉ូយ៉ាល់ភ្នំពេញ​អី​បាន​ហើយ​បងប្អូន​អើយ កុំ​ប្រាថ្នា​ដល់​ពេទ្យ​ទេវតា​អី ។​

​រឿង​ពេទ្យ​មើល​កូន ​២​នាក់​ទារលុយ ​៥២០០​ដុល្លា​រ ត្រូវបាន​បញ្ចប់​ត្រឹម​លុយ​តែ​…!

​ក្រោយ​ផ្ទុះ​ការតវ៉ា​រវាង​គ្រួសារ​អ្នក​ជម្ងឺ​និង​ពេទ្យ​ព្យាបាល ​លោក​វេជ្ជបណ្ឌិត ហម ឡុង ​ទារលុយ​កប់​ពពក​ផ្អើល​ពេញ​បណ្តាញ​ហ្វេ​ក​ប៊ុ​កមក​។ ​នៅ​រសៀល​ថ្ងៃ​ដដែល​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​ បាន​ចុះទៅ​សម្របសម្រួល​ដោយ​ភាគី​សង្ខាង​ព្រមអោយ​និង​ទទួល​យកលុយ​ត្រឹម​ ២០០០​ដុល្លារ ​និងធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​ដោយ​មិនមាន​ប្តឹងផ្តល់​គ្នា​ឡើយ​។​

​បន្ទាប់ពី​មាន​ករណី​គ្លីនិក​ឯកជន​មួយ មានឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើការ​ព្យាបាល​អ្នកជំងឺ​ម្នាក់​មាន​ជំងឺគ្រុនឈាម​ម្នាក់​រយៈពេល​៩​ថ្ងៃ ហើយ​ពេល​គិត​វិក្កយបត្រ​អស់ប្រាក់​រហូតដល់​ទៅ ៥២០០​ដុល្លារ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ក្រុមគ្រួសារ​អ្នកជំងឺ ត្រូវបាន​លោក​វីល្លាម​ប្រតិកម្ម​យ៉ាងខ្លាំង​ថា ប្រសិនជា​ការពិត វា​មិន​ខុស​អ្វី​ពីប្លន់​ទេ ដែល​ត្រឹម​ជំងឺគ្រុនឈាម​។​

​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នៅ​ថ្ងៃទី​១៥​មិថុនា​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ​សម្រាក​ព្យាបាល​៩​ថ្ងៃ​អស់​រហូត ៥២០០​ដុល្លា​រនោះ នេះ​ជា​បន្ទប់​ពិនិត្យ​ជំងឺ​ធម្មតា មិនមែនជា​គ្លីនិក​ឯកជន​មាន​ស្តង់ដា​ត្រឹមត្រូវ​នោះ​ឡេី​យ តម្លៃ​នេះ​គឺ គេ​ហៅថា​ប្លន់​តាម​វិជ្ជាជីវៈ ត្រូវមាន​វិធានការ​បន្ទាន់ បណ្ដែតបណ្ដោយ​បែបនេះ​គឺ​បណ្ដាលអោយ​ខូច​ឈ្មោះ ពេទ្យ​គេ​ដែល​ល្អ​ផ្សេងទៀត ។

​លោក​បាន​ថ្លែងថា ករណី​របៀបនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួងសុខាភិបាល យេី​ង​ខ្ញុំ​និង​លេី​កឡេី​ង​ដេី​ម្បី​ទប់ស្កាត់​ការយក​សេវា​សុខាភិបាល​ឯកជន​ដែល​ថ្លៃ​ហួស​កំរិត ! ជាពិសេស​គួរ​មានច្បាប់​កំណត់​ផងដែរ ចំពោះ​សេវា​សុខាភិបាល​ឯកជន ថា​ហ៊ាន​យកលុយ​គេ ចុះ​បេី​អ្នកជំងឺ​មាន​បញ្ហា តេី​ការទទួលខុសត្រូវ​គឺ​របៀប​ណា ?

​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ​ថា កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​គ្លីនិក​ឯកជន​មួយ មានឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើការ​ព្យាបាល​អ្នកជំងឺ​ម្នាក់​មាន​ជំងឺគ្រុនឈាម​ម្នាក់​រយៈពេល​៩​ថ្ងៃ ហើយ​ដល់ពេល​គិត​វិក្កយបត្រ​អស់ប្រាក់​រហូតដល់​ទៅ ៥២០០​ដុល្លារ ទើប បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ក្រុមគ្រួសារ​អ្នកជំងឺ នាំគ្នា​ស្រែក​តវ៉ា​។ ភាគី​ខាង​គ្រួសារ​អ្នកជំងឺ​នៅពេលដែល​ឃើញ​វិក្កយបត្រ​មាន​ទឹកប្រាក់​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ ក៏មាន​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​មិនដែល​គិតថា គ្រាន់តែ​គ្រុនឈាម​សោះ​អស់ប្រាក់​ច្រើន​បែបនេះ​។ ដោយ​គ្មាន​ប្រាក់​គ្រប់​ផង​ធ្វើ​ឲ្យ​ម្ដាយ​អ្នកជំងឺ សុំ​អង្វរ​ឲ្យ​ជួយ​លោកគ្រូ​ពេទ្យ​ជួយ​ចុះថ្លៃ​បន្តិច តែ​លោកគ្រូ​ពេទ្យ​មិន​ព្រម បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសំដី​គ្នា​តែម្តង​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ ខេមរា គូ​ប៉ូ​តា បាន​សរសេរ​រៀបរាប់ថា​៖ «​ដេកពេទ្យ​៩​ថ្ងៃ​ចេញ​វិក្កយបត្រ ៥២០០$ ជំងឺគ្រុនឈាម ជួយ​ឲ្យ​គាត់​ល្បី​ផង​បងប្អូន​ជិត​ផ្សារ​ឌុយ​មិច​»​។ ក្នុង​វីដេអូ​ខ្លី​បប្រមាណ​៧​នាទី​បាន​ឲ្យ​ដឹងថា កាលដើមឡើយ​ពេល​ម្ដាយ​អ្នកជំងឺ​ឃើញ​វិក្កយបត្រ​អស់ប្រាក់​ច្រើន​បែបនេះ ក៏​សួរ​ទៅ​គ្រូពេទ្យ​ឲ្យ​ចុះថ្លៃ តែ​ត្រូវ​ស្ត្រី​ម្នាក់​និយាយ​ខ្លាំងៗ​ថា «​កូន​ឈឺ​អស់​១០​ថ្ងៃ​ពេញ​មិនមែន​បួន​ប្រាំ​ថ្ងៃ​ទេ ប្រើ​សុទ្ធតែ​ថ្នាំ​ថ្លៃៗ ស្គាល់​ហើយ​អ្នក​ខេត្ត​ពេទ្យ​មើលជំងឺ​ជា​ហើយ​កុំ​ចង់​ធ្វើបាប​ពេទ្យ​!» គ្រូពេទ្យ​បន្ថែមថា​ប្រើ​សុទ្ធតែ​ថ្នាំ​ថ្លៃៗ ក្នុង​មួយថ្ងៃ​៣០០ ដុល្លារ ហើយ​នៅមាន ថ្នាំ​បន្ថែម​ផ្សេងៗ​ទៀត​។​

​គ្រូពេទ្យ​បាន​បន្ថែមទៀតថា «​អ៊ី​ឯង​ពេល​កូន​ឈឺ​ដំបូង​ប្រាប់ថា អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា តែ​ពេល​កូន​ជា​ហើយ​ស្រែកថា​អស់ថ្លៃ​»​។ បន្ទាប់ពី​វីដេអូ​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​បាន​ចែករំលែក ហើយ​អ្នកខ្លះ​បាន​បញ្ចេញ​មតិយោបល់​ថា លោកគ្រូ​ពេទ្យ​! ទោះ​ប្រើ​ថ្នាំ​ថ្លៃ​បែបណា​ក៏​មិន​អស់​ដល់ ៥២០០​ដុល្លារ​ដែរ បើ​គ្រាន់តែ​ជំងឺគ្រុនឈាម​នោះ ឯ​អ្នកខ្លះ​ទៀតថា​ជំងឺគ្រុនឈាម​កូន​គាត់​មើល​អស់​តែ​៤០​ដុល្លារ​ផង ហើយ​ពេទ្យ​ឯកជន​ទៀត​។

​ការ​ប្រកែក​គ្នា​តឹង​សរសៃ​បានធ្វើឱ្យ​ប្រពន្ធ​វេជ្ជបណ្ឌិត ប្រើពាក្យ​ថា​៖ “​ស្គាល់​ហើយ​អ្នក​ព្រៃវែង ស្គា​ល់ហើយ ស្គាល់​ច្បាស់​… អ្នក​ព្រៃវែង​ខ្ញុំ​ស្បថ ខ្ញុំ​ស្គាល់​ច្បាស់​ហើយ​”​។ ពាក្យសម្ដី​ទាំងនេះ ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ ដែល​ត្រូវ​បង្ហោះ​ចែកចាយ​ព្រោងព្រាត​នៅថ្ងៃនេះ​។ ចំណែក​គ្រួសារ​អ្នកជំងឺ គ្រាន់តែ​លឺ​ពាក្យ​នេះ​ភ្លាម ក៏​និយាយ​ទាំង​តូចចិត្ត​ថា​៖ “​ហេតុ​អី​មើលងាយ​ពូជ​អ្នកព្រៃ​វែង​ម៉េ​ស​?”​។​

​ទាំង​ប្ដី និង​ប្រពន្ធ​វេជ្ជបណ្ឌិត បាន​និយាយថា ពេលដែល​គ្រួសារ​អ្នកជំងឺ​យក​អ្នកជំងឺ​មក​ដំបូង​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ សូម​គ្រូពេទ្យ​ឱ្យជួយ ទោះ​អស់​ប៉ុន្មាន​ក៏បាន ប៉ុន្តែ​ពេល​គិតលុយ បែរជា​នាំគ្នា​មក​តវ៉ា​។ ប្រពន្ធ​វេជ្ជបណ្ឌិត​ថា ពេលនោះ​ខ្លួន​ថែមទាំង​ជួយ​អុច​ធូប​បន់ស្រន់​ឱ្យ​ក្មេង​បានជា​វិញ​ផង ហើយ​សំខាន់​ពេលនេះ​គឺ​អ្នកជំងឺ​រួចផុត​គ្រោះថ្នាក់​នៅមាន​ជីវិត​។ ប្រពន្ធ​វេជ្ជបណ្ឌិត​ថែមទាំង​បញ្ជាក់ទៀតថា បើ​ទៅ​សិង្ហ​បុរី​អស់​តិច​ណាស់ ក៏ ១០ ទៅ ២០​ម៉ឺន​ដុល្លារ​ដែរ​។​

​បើតាម​វេជ្ជបណ្ឌិត​ដែល​ព្យាយាម​ទាក់ទង​ទៅ​អ្នកជំងឺ​មុនៗ ដែល​អស់ថ្លៃ​រាប់ពាន់​ដែរនោះ បាន​បញ្ជាក់ថា អ្នក​ពីមុន​មិន​ធ្លាប់​តវ៉ា​ឡើយ ព្រោះ​គិត​តាម​ថ្លៃ​ថ្នាំ និង​ការព្យាបាល រហូតដល់​ការប្រើ​ថ្នាំ​ឃាត់ឈាម ព្យួរសេរ៉ូម ថ្លៃ​ស្នាក់នៅ ទឹក​ភ្លើង​មួយ​ចប់​។ ចំណែក​ប្រពន្ធ​វេជ្ជបណ្ឌិត​បន្ថែមថា បើក​ពេទ្យ ២០ ៣០​ឆ្នាំ​ហើយ មិន​ធ្លាប់​ព្យាបាល​ប៉ះ​អ្នកជំងឺ​មិន​ព្រម​បង់លុយ​បែបនេះ​ទេ ហើយក៏​និយាយថា​ស្បថ​ចំពោះ​អ្នក​ព្រៃវែង​តែម្ដង​។​

​ខាង​ឪពុក​គ្រួសារ​អ្នកជំងឺ បាន​និយាយថា បើ​មាន​លុយ​មិន​សុខចិត្ត​ថោកទាប​ចឹ​ង​ទេ ប៉ុន្តែ​ដោយសារ​អត់​មាន​ដល់​រាប់លាន​បែបនេះ ទើប​សុំ​គ្រូពេទ្យ​ឱ្យ​ចុះថ្លៃ​ខ្លះ ព្រោះ​ធ្លាប់​លឺថា​ព្យាបាល​មុន​អស់​ជាង ១០០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខាង​គ្រូពេទ្យ​បាន​បបួល​អុច​ធូបថា ​ខ្លួន​មិន​ស៊ី​លើ ស៊ី​ក្រោម លើស​ថ្ងៃ​ថ្នាំ​ឡើយ​៕​ ដោយ​៖​កូ​ឡាប​

×