បុរសម្នាក់ ដែលត្រូវជាពូ បានរំលោភក្មួយខ្លួនឯងជាច្រើនលើកច្រើនសារ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី នៅចំណុចបន្ទប់ទឹកផ្ទះ ជនសង្ស័យ (បន្ទាប់ពីធ្វើសកម្មភាព រំលោភលើកុមារីរងគ្រោះហើយ) នៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យ មានឈ្មោះ ឡូញ អ៉ីម អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ កុមារីរងគ្រោះ មានឈ្មោះ ជ.ស.ផ.ន អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យជាពូ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ