ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោក ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានដឹកនាំកម្លាំងដេីម្បីចុះចាប់ខ្លួនបុរសអានិកជនខ្មែរសហរដ្ឋអាមេរិកម្នាក់ ដែលប្រើប្រាស់ថ្នាំញៀនហួសកម្រិត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដេីររករឿង ជាពិសេសកាន់កាំបិតបុង័តោចូលផ្ទះប្រជាពលរដ្ឋ និងវាយបំផ្លាញទ្រព្យសម្បត្តិ ៕ ដោយ ៖ កូឡាប