ភ្នំពេញ៖ សំណួរជាច្រើនទៅបានចោទសួរពាក់ព័ន្ធនឹងថ្នាំជក់ក្នុងពេលព្រឹត្តិការណ៍កីឡា។ ថតកីឡាករនិងអ្នកគ្រប់គ្រងកីឡាអាចជួយយុវជននិងសង្គមអោយលះបង់ការជក់បារីដូចម្ដេច?
តើអ្នកស្រូបផ្សែងបារីពីគេនៅពេលប្រកួតកីឡាដែរឬទេ ? ការ ផ្សែងបារីពីគេក្នុងទីកន្លែងប្រកួតកីឡា បង្កគ្រោះថ្នាក់ដល់សុខភាពនិងអន្តរាយដល់សមត្ថភាពប្រកួតរបស់អ្នក គ្មានកម្រិតសុវត្ថិភាពនៃការស្រូបផ្សែងបារីពីគេទាំងនៅក្នុងកន្លែងកីឡាបទចិត្តនិងបើកចំហ ។ អាស្រូបផ្សែងបារីពីគេធ្វើឱ្យរលាកភ្នែកស្បែកនិងប្រើដង្ហើមអ្នកស្រូបផ្សែងបារីពីគេប្រឈមមុខនឹងការកើតជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកជំងឺរលាកផ្លូវដង្ហើមអាលាក់ស៊ីនឹងខូចសុខភាពការស្រុកស្រែងបារីគេក្នុងពេលកំពុងប្រកួតឬក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនិងសមត្ថភាពប្រកួតរបស់អ្នក។ ជាអកុសលទីកន្លែងប្រកួតកីឡាជាច្រើននៅតែអនុញ្ញាតឱ្យអ្នកជក់បារីនៅខាងក្នុងឬកំណត់កន្លែងឲ្យជក់បារីតាមពិតការកំណត់ទីកន្លែងឲ្យជក់បារីគឺជាកំហុសឆ្គងមួយព្រោះសារធាតុគីមីពុលក្នុងផ្សែងបារីបានសាយភាយយ៉ាងលឿនទៅកន្លែងហាមជក់នឹងមានគ្រោះថ្នាក់ដល់កីឡាករ។
តើកីឡាគ្មានថ្នាំជក់មានន័យយ៉ាងដូចម្ដេច? កីឡាករ គ្រូបង្វឹកនិងអ្នកគ្រប់គ្រងកីឡាទាំងអស់មិនត្រូវប្រើប្រាស់ថ្នាំជក់នៅពេលជាប់ពាក់ព័ន្ធជាមួយសកម្មភាពកីឡា ។ អ្នកចូលរួមនិងទស្សនិកជននៃការប្រកួតកីឡាទាំងអស់មិនឲ្យមានប៉ះពាល់ដោយផ្សែងបារី និងគ្មានការផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយលក់ការឧបត្ថម្ភផលិតផលជក់នៅទីកន្លែងនិងពេលប្រកួតកីឡា។
គ្រឹះនៃការឈប់ជក់បារីគឺមនុស្សមានបទពិសោធន៍ផ្សេងៗគ្នានៅក្នុងការឈប់ជក់បារីនាងខ្លះបានជោគជ័យដោយឈប់ជក់ភ្លៀងភ្លាមអ្នកផ្សេងទៀតបានព្យាយាមជាច្រើនដងទើបបានសម្រេចអ្នកខ្លះត្រូវការជំនួយនិងការគាំទ្រពីបុគ្គលិកសុខាភិបាលដែលមានជំនាញវិធីសាស្ត្រផ្ដល់ប្រឹក្សាការផ្លាស់ប្ដូរការប្រព្រឹត្តកម្មវិធីលើកទឹកចិត្តនិងផែនការសកម្មភាពលំហាត់ប្រាណអាចមានប្រយោជន៍ករណីចាំបាច់អាចប្រើថ្នាំជួយឈប់ជក់បារីប៉ុន្តែសំខាន់បំផុតគឺការតាំងចិត្តរបស់អ្នក។
ក្នុងពេលការប្រកួតភ្នំពេញពាក់កណ្តាលអន្តរជាតិនាព្រឹកថ្ងៃទី 16 ខែមិថុនាឆ្នាំ 2019 នៅមុខព្រះបរមរាជវាំងនារាជធានីភ្នំពេញ តំណាងអ្នកសារព័ត៌មានជាច្រើនបានលើកឡើងជាសំណួររដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថា ក្នុងពេលប្រកួតទិវារត់ប្រណាំងនេះ មានកីឡាករមួយចំនួនដាក់ស្លាកបិទលើខ្លួនថាហាមការប្រើប្រាស់ថ្នាំជក់បារី តើផ្សែងបារីអាចប៉ះពាល់សុខភាពដល់កីឡាករ និងបរិស្ថាន សុខភាពដែរឬទេ? រដ្ឋមន្ត្រីបានខ្វែងឆ្លើយតបវិញថា បារីត្រូវហាមឃាត់និងមិនឱ្យជក់ក្នុងពេលប្រកួតកីឡានោះទេ។ បើនៅទីក្រុងអង្គរ បារីគេមានច្បាប់ហាមឃាត់មួយហើយ គឺអង្គគឺជាទីក្រុងគ្មានផ្សែងបារី នៅទីក្រុងអង្គរគេបានធ្វើរួចហើយដូច្នេះនៅរាជធានីភ្នំពេញយើងនឹងព្យាយាមធ្វើ តទៅទៀតដើម្បីចូលរួមការពារបរិស្ថានដោយគ្មានការប្រើប្រាស់បារីពីព្រោះផ្សែងបារីវាបានបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពជាច្រើន។ យើងដឹងហើយថាផលប៉ះពាល់ពីផ្សែងបារីមានច្រើនណាស់មិនអាចរ៉ាយរ៉ាប់បានអស់នោះទេគឺគ្រាន់តែយើងដឹងថាវាបង្កឲ្យប៉ះពាល់ដល់សួត និងបង្កឱ្យកើតជាជំងឺមហារីកសួត ។ និយាយរួមបារីវាមិនមានផលចំណេញអ្វីនោះទេ។
លោករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កីឡាមានប្រធានបទរួចហើយ គឺមានចលនាកីឡាបៃតង ហើយពាក់ព័ន្ធនឹងបារី គឺមានប្រធានបទមួយ ក្នុងការបញ្ឈប់ការប្រើប្រាស់បារី ។ លោកបន្តថា ក្នុងពេលប្រកួតកីឡា ពុំមានកីឡាករណាជក់បារីនោះទេ ហើយជាសំខាន់ យើងត្រូវធ្វើម៉េច ត្រូវតែចូលរួមថែរក្សាបរិស្ថាន និងចូលរួមទប់ស្កាត់កុំ ឲ្យមានផ្សែងបារី “យើងកុំជក់បារី បើជក់បារី វានឹងចេញផ្សាយមកហើយ”៕ ដោយ ៖ កូឡាប