យោងតាមបញ្ជារបស់ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កងកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៥នាក់ តាមដីការចាប់ខ្លួន(និវេត្តក្រហម) របស់ប្រទេសចិន ពីបទល្មើសឆបោក តាមប្រពន្ធ័ទូរគមនាគមន៍ជនជាតិចិន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹងថា នៅថ្ងៃទី ១៦មិថុនា២០១៩វេលាម៉ោង១៤ និង១៥នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហកាជាមួយ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម និងមានការសម្របស្រួលពីលោក ខាំ សុផារី ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៥នាក់តាមដីការចាប់ខ្លួន(និវេត្តក្រហម) របស់ប្រទេសចិន ពីបទល្មើសឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ជនជាតិចិន នៅចំណុច ក្នុងសណ្ឋាគារ ស៊ឹង ចូវ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៖
១-GUO QIUFENG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB3189650 ។
២-SU LINGLING ភេទស្រី កាន់លិខិតឆ្លងដែនលេខ EC8010427 ។
៣-WANG XUETIMG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB8466072 ។
៤-KE CHENYANG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EB0195028 ។
៥-HUANG FEILONG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ E74194899 ។
បច្ចុប្បន្នជនជាតិចិន ចំនួន០៥នាក់ ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម នាំយកទៅធ្វើការសាកសួរបន្ថែម និងអនុវត្តតាមនីតិវិធី៕ ដោយ៖កូឡាប