Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ដាវ​លក់​ចេញ​រាប់​ឆ្នាំ​មកហើយ ទម្រាំ​បែកការណ៍ ទើប​ដឹងថា​អត់​ច្បាប់​

ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទី​ពិនិត្យ ទីតាំង​សិប្បកម្ម​ផលិត​ដាវ​សាំ​ម៉ូ​រ៉ៃ ដាវ​ធម្មតា​និង កាំបិត​គ្រប់​ប្រភេទ​មួយកន្លែង​ដែល​គ្មាន​ច្បាប់​អនុញាត ​ផលិត​លក់​ចេញ​រាប់​ឆ្នាំ​មកហើយ នៅក្នុង​សិប្បកម្ម​ផលិត​ដាវ​គ្មាន​ស្លាក​យីហោ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ។​

​តាម​លោក ភា ប្រុស នាយប៉ុស្តិ៍​កា​កាប​២ បាន​ឲ្យ​ដឹងថា គាត់​ក៏​មិនដឹងថា ទីតាំង​ខាងលើបើក​កន្លែង​ផលិត​ដាវ កាំបិត បែបនេះ​ដែរ ក្រោយពី​បែកធ្លាយ ក្រុម​បងតូច​បងធំ ដែល​កម្លាំង​ប៉ុស្តិ៍​របស់លោកបង្ក្រាបបាន​កន្លងមក​នៅពេល​សួរនាំ​រឿង​បាន​ដាវ​ពី​ណា​មក​ក៏​ល្អ​ម្ល៉េះ និង​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានរាយការណ៍​ថា ទីតាំង​ខាងលើ មាន​ផលិត​ដាវ​សម្រាប់​លក់ ទើប​កម្លាំង​ប៉ុស្តិ៍ ចុះទៅ​ស៊ើបអង្កេត ស្រាវជ្រាវដឹងថា​ពិតជា​មាន​ផលិតសម្ភារៈ​អស់ទាំង​នេះ​មែន​តែមិនដឹងថា​មានច្បាប់ ឬ​អត់​ច្បាប់​នោះទេ ទើប​រាយការណ៍​ទៅផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង តែម្ដងទៅ ទើប​រកឃើញ​ដាវ គ្រប់​ប្រភេទ រាប់រយ​ដើម ។​

​បើតាម​សម្តី អ្នកបម្រើ​ការងារ នៅ​សិប្បកម្ម​ផលិត ដាវ​នេះ​មិនបាន​និយាយ​រឿង​មានច្បាប់​ឬ​អត់​ច្បាប់​ទេ គឺ គ្រាន់តែ​ឲ្យ​ដឹងថា ដាវ និង​កាំបិត ដែល​ផលិត​បាន​ទាំងនេះ​លក់​នៅក្នុង​ស្រុក​ខ្លះ​និងបាន​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ភាគច្រើន ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ ដកហូត និង​រឹបអូស​ដាវ កាំបិត បាន​រាប់រយ​ដើម យកទៅ​រក្សាទុក ជា​បណ្តោះអាសន្ន និង​នាំខ្លួនមនុស្ស​ទាំងអស់​ក្នុង​រោង​សិប្បកម្ម​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញអធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។​

​មហាជន​លើកឡើងថា​នេះ​សំណាង​ហើយ​ដែល​ទីតាំង​មួយ​នេះ​ផលិត​ត្រឹមតែ​ដាវ និង​កាំបិត ចុះបើ​ផលិត​អាវុធ​សម្រាប់​លក់ដូរ​យ៉ាង​អានាធិបតេយ្យ​វិញ​នោះ​វា​មិន​វីវរ​ទៅហើយ​ទេ បើ​គេ​ផលិត​លក់​ចេញ​បាន​រាប់រយ​ដើម​ហើយ ព្រមទាំង​លក់​នៅក្នុង​ប្រទេស និង​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ថែមទៀត​ផង​អីចឹង​នោះ ៕​ ដោយ​៖​កូ​ឡាប​

×