Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ Honda Dream រយៈពេល​៤៧​ម៉ោង

​កំពង់ស្ពឺ ៖ កំលាំង​នគរបាល​ស្រុក​បរសេដ្ឋ សហការ​ជាមួយ​កំលាំង​នគរបាល​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ Honda Dream C125cc រយៈពេល​៤៧​ម៉ោង ឃ​ឃាត់ខ្លួន​បាន​បញ្ជូនមក​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាត់ការ​តាម​និតិ​វិធី ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៦​មិថុនា បាន​ឲ្យ​ដឹងថា កាលពី​ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​មាន​ករណី ចោរកម្ម “​លួ​ច​ម៉ូតូ​”​មួ​យ​គ្រឿង ម៉ាក Honda Dream C125cc ព​ណ៏​ខ្មៅ​សេរី ២០១៦ លេខ​តួ​,​ម៉ាស៊ីន 9566 955​ផ្លាកលេខ ភព​1DE 4292 ម្ចាស់​ឈ្មោះ គីម សម្បត្តិ ប្រុស អាយុ​48 ឆ្នាំ​រស់នៅ​ភូមិ​រការ​ធំ ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ​(​ចាក់សោរ​ទុក​ក្រោមផ្ទះ​ត្រឡប់​មកពី​បុណ្យបច្ច័យបួន​អ្នកភូមិ​) ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួ​ច​យកទៅ​បាត់ ពេល​ភ្ញាក់​ពេល​ខ្លួន​ទេី​ប​ដឹងថា​បាត់​ម៉ូតូ នៅវេលា​ម៉ោង​០២និង២០​នាទី រំលង​អា​ធ្រា​ត​។

លុះ​ព្រឹក​ឡេី​ង​ម្ចាស់​ប្ដឹង​សមត្ថកិច្ច​ជួយ​រក ក្រោយ​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​និង​បាន​សហការ​ជា​មួ​យ​អធិការ​ស្រុក​ភ្នំ​ស្រួច ​ខាងនគរបាល​ស្រុក​ភ្នំស្រួច បាន​ធ្វេី​ការឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ២​នាក់ ឈ្មោះ ឈៀង សីហា ប្រុស ២៩​ឆ្នាំ នៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង និង​ឈ្មោះ ខៃ ណាត ប្រុស ១៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឯក ឃុំ​បា​ស្រែ ស្រុក​អង្គ​បុរី ខេត្តតាកែវ ពាក់ព័ន្ធ​ពីបទ​រក្សាទុក​ប្រេ​ី​ប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ឆែកឆេរ​រក​ឃេី​ញ កូនសោរ អក្សរ T មួយ​ដេី​ម ផ្លាកលេខ​ម៉ូតូ បាក់​មួយ ភ្នំពេញ​1DE.4292 កែវឆ្លុះ​មួយគ្រឿង កាបូបស្ពាយ​មួយថ្នាំញៀន​មួយកញ្ចប់ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​។

​ដោយបាន​ការចង្អុល​ណែនាំ​និង​បញ្ជា​ដ៏​មុឹ​ង​ម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឲ្យ​ជំនាញ​ធ្វេី​ការសហការ​សាកសួរ​គ្រប់​ប្រ​វ​ត្ដិ​សកម្មភាព​ដល់​ឫសគល់ មុខសញ្ញា​ដោយ​គេចវេស​ការពិត​មិនបាន​(​កូនសោរ​អក្សរ​T) មាន​តំរុយ​ភ​ស្ដ​តាង​សុី​ចង្វាក់ មុខសញ្ញា​សង្ស័យ​បានទទួល​ស្គាល់​និង​បញ្ជាក់​អំពី​សកម្មភាព​ដែល​ក្រុម​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ​ក្នុងការ​លួច​យក​ម៉ូតូ​ពី​ស្រុក​បរសេដ្ឋ ដោយ​ឃ្លាំ​មេី​ល​និង​ពិនិត្យ​តាម​ឧបករណ៍​កែវឆ្លុះ​តាមដាន​សកម្មភាព​ម្ចាស់ផ្ទះ​ពី​ចំងាយ​។ ជាក់ស្តែង​កំលាំង​នគរបាល​ស្រុក​បរសេដ្ឋ និង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុតាង​បាន​ម៉ូតូ​មួយគ្រឿង ភិនភាគ​ដូច​ម៉ូតូ ជនរងគ្រោះ​១០០% នៅផ្ទះ​សំណាក់​ពេជ្រ​ពៅ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច និង​បាន​បញ្ជូន​ខ្លួន​មក​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ដ កសក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

×