Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ឃាតករ​សម្លាប់​មិត្តភក្តិ​ដោយ​កាប់​ចិញ្ច្រាំ ដាក់ពន្ធនាគារ​ព្រៃ​ស​

​ភ្នំពេញ​៖ លោក អ៉ឹ​ម វណ្ណ​: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ឃាតក​ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ ដាក់គុក​ព្រៃ​ស​ហើយ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​តាម​នីតិវិធី​។​

​លោក អ៉ឹ​ម វណ្ណៈ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ឃាតក​រូប​នេះហើយ កាលពី​រសៀល​ថ្ងៃ​ស​ក្រទី​១៤ ខែ​ខ​មិថុនា​។​

​សូមបញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ បាន​បញ្ជូន​ខ្លួន​ស្ដ្រី​ដែល​ឃាតក​សម្លាប់​មិត្តភក្តិ​ខ្លួនឯង កាត់​ជា​កំណាត់ៗ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និង​កាត់​សាកសព​ជា​បំណែកៗ បោះ​ចូល​ទន្លេ លើ​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​៕​ ដោយ​៖​កូ​ឡាប​

×