Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ជា​មេកា​ក្លឹប​កម្សាន្ត លុ​ច្ស​សារី ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​

​នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​មេកា​ក្លឹប​កម្សាន្ត លុ​ច្ស​សារី ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ហើយ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប លុ​ច្ស​សារី ក្រោយ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ជនសង្ស័យ​ឈ្មោះ ហួន ទួ​ច អាយុ​៤០ ស្រុកកំណើត​នៅ​ភូមិ​ទួល​ច្រេស ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង សញ្ជាតិ​ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន​នៅ​បន្ទប់​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១៦ ខែមិថុនា នៅ​ទីប្រជុំជន​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ក្រោយ​បញ្ចប់​ការសាកសួរ​បន្ថែម នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បានសម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ ហួន ទួ​ច ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ធ្វើការ​ជំនុំជម្រះ​នៅពេល​ក្រោយ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ មានការ​ងឿងឆ្ងល់ ថា នេះ​ឬ​ថៅកែ​ក្លឹប luxurious ktv ដែលជា​ម្ចាស់​ទីតាំង​ដែល​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នោះ ? ម្ដេចក៏​សាច់ឈាម​ខ្មៅ​ម្លេះ​ក្រែង​ជា យួន​កាត់​ចិន​មែន​ទេ ហេ​ី​យ​រស់នៅ​បន្ទប់​ជួល​ស្ទឹងមានជ័យ​សោះ អាចជា​ថៅកែ​ក្លឹប​មែនឬ ? ​សូម​បំភ្លឺ​បន្ថែម ចៀសវាង​ការយល់ច្រលំ ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ច្រានចោល​ព័ត៌មាន​ថា ឈ្មោះ ថា​ត់ វ៉ៃ មិនមែនជា​ថៅកែ​ក្លឹប​លុ​ច្ស​សារី​នោះទេ ហេ​ី​យ​ថៅកែ​ក្លឹប​លុ​ច្ស​សារី ពិតប្រាកដ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។

​ក្រោយពី​មានការ​បកស្រាយ និង​បញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សារព័ត៌​នោះ​ថា​មានការ​យល់ច្រឡំ ហេ​ី​យ​ក៏បាន​កែប្រែ​លេី​ការសរសេរ​នោះ​ផងដែរ ។ ​សូមមេត្តា​សារព័ត៌​ទាំងអស់​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ព័​ត៌​អោយបាន​គ្រប់​ជ្រុងជ្រោយ និង​ពិតប្រាកដ មុននឹង​ចុះផ្សាយ​ជា​សាធារណ​:៕​ ដោយ​៖​កូ​ឡាប​

×