Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​របស់​លោក មាស នី អ្នកវិភាគ​ន​យោ​យ​បាយ និង​ជា​អ្នក​សិក្សា​ពី​ការអភិវឌ្ឍ​សង្គម ត្រូវ​ភ្លើង​ឆេះ​ទាំង​ស្រុង​

​ភ្នំពេញ ​៖ ​ផ្ទះ​របស់​លោក មាស នី អ្នកវិភាគ​ន​យោ​យ​បាយ និង​ជា​អ្នក​សិក្សា​ពី​ការអភិវឌ្ឍ​សង្គម រង​ការខូចខាត​ទាំងស្រុង ដោយ​អគ្គិភ័យ​ឆាបឆេះ នៅ​ល្ងាច​ថ្ងៃទី​១៨​មិថុនា​។ លោក មាស នី មិន​ទាន់​រកឃើញ និង ពន្យល់​មូលហេតុ ផ្ទះ​របស់​គាត់​ត្រូវ​ចេះ​ទាំង​ស្រុង​កាល​ពី​ម្សិលមិញ​។​

​ផ្ទះ​របស់​លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​និង​សង្គម ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​អស់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​។

សមត្ថកិច្ច​ស៊ើបអង្កេត​ករណីនេះ ឱ្យបាន​ហ្មត់ចត់ និង​សូម​អំពាវនាវ សុំ​ការ​ឧបត្ថម​ដល់​គ្រួសារ​របស់ លោក​នៅ​ក្នុង​គ្រា​លំបាក​នេះ​។​

​លោក មាស នី សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា​ ៖ «​គួរឲ្យ​សោកស្តាយ​ណាស់ ផ្ទះ​របស់​ខ្ញុំ ត្រូវ​ចេះ​ទាំងស្រុង​កាលពី​ម្សិលមិញ​»​។

​ផ្ទះ​របស់​លោក ដែល​ឆេះ​នេះ​គឺ​នៅ​ផ្សារ​លើ ខេត្ត​បាត់ដំបង​។ សមត្ថកិច្ច មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​បានទេ​។

ចំណែក លោក មាស នី ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានទេ​៕​ ​ដោយ​៖​កូឡាប​

×