យ៉ាងតិចបំផុតមានមនុស្ស ២.៥០០នាក់ បានចូលរួមក្នុងពិធីបួងសួងសុំទឹកភ្លៀង នៅជញ្ជាំងថ្ងូរយំ បន្ទាប់ពីការអំពាវនាវរបស់រដ្ឋមន្ត្រីកសិកម្មអ៊ីស្រាអែល។
តាម RT ប្រធានសម្ព័ន្ធសមាគមកសិករអ៊ីស្រាអែល ក៏ដូចជាមេសាសនាកំពូលៗរបស់ប្រទេសនេះ បានមានវត្តមានក្នុងពិធីបួងសួង គួររំលឹកឡើងវិញថា កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីកសិកម្មអ៊ីស្រាអែល Uri Ariel បានប្រកាសដំណឹងអំពីពិធីបួងសួងសុំទឹកភ្លៀងមួយ នឹងត្រូវបានរៀបចំឡើងក្រោយពេលដែលវិធានការទាំងឡាយរបស់រដ្ឋាភិបាលត្រូវបានប្រើប្រាស់អស់ សម្រាប់ការប្រឈមនឹងគ្រោះរាំងស្ងួតអូសបន្លាយត្រូវរងបរាជ័យនោះ។
កាសែត Aratz Sheva បានដកស្រង់សំដីលោក Ariel ថា បន្ទាប់ពីការរាំងស្ងួតរយៈពេល៤ឆ្នាំ មកទល់ពេលនេះបរិមាណនៅតិចជាងមធ្យមក្នុងអំឡុងពេលច្រើនឆ្នាំមកនេះ ហើយសិសិរដូវ ក៏នឹងត្រូវឆ្លងកាត់ការរាំងស្ងួតម្តងទៀត។ ខ្ញុំពិតជារីករាយណាស់ខណៈពេលដែលមហាជនគាំទ្រចូលរួមពិធីបួងសួងនេះ៕ សូយន