ខេត្តកណ្ដាល ៖ ជនសង្ស័យ ៤ នាក់ បានអុកឡុកកន្លែងរាំវង់ក្នុងពិធីបុណ្យដារលានកាលពីអំឡុង៥ឆ្នាំមុន បណ្ដាលឲបណ្ដាលឲ្យមានអ្នករងរបួស ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍តាមចាប់ខ្លួនបក្ខពួកជនសង្ស័យចំនួន៣នាក់យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់រួចហើយ។
ដោយឡែកជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ដែលបានរត់គេចខ្លួន ក៏មានដីការបង្គាប់ឲ្យចាប់ខ្លួន រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតចាប់ខ្លួនបាន។
នគរបាលបាននិយាយថា ការការចាប់ខ្លួនជនសង្ស័យម្នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមដីកាបង្គាប់ចាប់ខ្លួនលេខ៥០៦ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ របស់លោកហុក វ៉ានធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្ត នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។
ជនជនសង្ស័យឈ្មោះ ខឹម ខេមរា ហៅមករា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន។
នននគរបាលបានរំលឹកពីសាវតានៃដំណើររឿងនេះឲ្យដឹងថា កាលពី៥ឆ្នាំមុនគឺក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិខាងលើក៏បានធ្វើពិធីបុណ្យដារលាន និងមានការរាំរែកផងដែរ ពពេលនពេលនោះជនសង្ស័យរួមនឹងបក្ខពួកចំនួន៣នាក់ទៀត បាននាំគ្នាអុកឡុក ដោយប្រើអំពើហិង្សារវាយទៅលើអ្នកភូមិ បណ្ដាលឲ្យមានអ្នករងរបួស។ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញទៅអន្តរាគមន៍ភ្លាមៗ ហើយហើយបានធ្វើការឃាត់ខ្លួនបក្ខពួកចំនួន៣នាក់។ ចំណែកជនសង្ស័យម្នាក់បានរត់គេចខ្លួន លុះដល់ឆ្នាំ២០១៧ សាលដំបូងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ហើយកម្លាំងនគរបាលបានតាមរកដើម្បីចាប់ខ្លួនផងដែរ ប៉ុន្តជនសង្ស័យម្នាក់នេះបានរត់គេចខ្លួន រហូតដល់ពេលនេះទើបប្រទះឃើញចូលផ្ទះវិញក៏ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមច្បាប់៕ ដោយ៖កូឡាប