Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ កម្ពុជា​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបង្កើន​ការនាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​

ភ្នំពេញ​ ៖ កិច្ចសន្យា​ពាណិជ្ជកម្ម ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ អង្ករ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលដៅ ដើម្បី​ជួយ​ដល់​កសិករ​ធុរជន និង​ក្រុមហ៊ុននាំចេញ​អង្ករ ព្រមទាំង​រួមចំណែក​គាំទ្រ ដល់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល លើ​ការជំរុញ​ការនាំ​ចេញ​អង្ករ ឲ្យបាន​យ៉ាងតិច ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ អង្ករ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd, នា​ព្រឹក​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ ដើម្បី​ជួយ​ដល់​កសិករ​ធុរជន​និង​ក្រុមហ៊ុននាំចេញ​អង្ករ ព្រមទាំង​រួមចំណែក​គាំទ្រ ដល់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល លើ​ការជំរុញ​ការនាំ​ចេញ​អង្ករ​ឲ្យបាន​យ៉ាងតិច 1 លាន​តោន​ក្នុង​មួយ​ឆ្នាំ តាមរយៈ​ការសាងសង់​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ និង​ការដាក់​ឲ្យ​អនុវត្តយ​ន្ត​ការ​យក​ស្រូវ​អង្ករ ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ សម្រាប់​ខ្ចីប្រាក់ ពី​ធនាគារ​ឯកជន​។ គម្រោង​នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំឲ្យ​ឈ្មួញ​ទុច្ចរិត អាច​ឆ្លៀត​ឱកាស​បង្ខូច​ថ្លៃ​ស្រូវ​ក៏ដូចជា ដើម្បី​ជួយ​ឲ្យ​កសិក​រទុក​ស្រូវ​បាន​យូរ អាច​លក់​ស្រូវ​បាន​តាម​ថ្លៃ​សមរម្យ និង​មាន​លទ្ធភាព​ទទួលបាន​ឥណទាន ពេល​ត្រូវការ​ចាំបាច់ តាមរយៈ​ការ​យក​ស្រូវ​ស្តុក​ក្នុង​ឃ្លាំង​វត្ថុ​បញ្ចាំ​។ គម្រោង​នេះ មិន​មាន​សេវា​កិនស្រូវ​ទេ ដើម្បី​ការពារ​កុំឲ្យ​មាន​ការប្រកួតប្រជែ​ង ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​។

​បន្ទាប់​ពី​គម្រោង​នេះ ដាក់​ឲ្យ​ប្រតិបត្តិការ កសិករ​និង​រោង​ម៉ាស៊ីនកិនស្រូវ និង​ឡ​សម្ងួត​ឃ្លាំង​ស្តុក និង​ទុន​បង្វិល​បន្ថែម ព្រមទាំង​ជួយ​បន្ថយ​ចំណាយ​ថ្លៃ ដើម ចាប់ពី​ដំណាក់កាល​ប្រមូល​ផល ដល់​ដំណាក់កាល​លក់​អង្ករ​។ រយៈ​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន CITIC Construction Co,.Ltd និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ នឹង​ធ្វើ​ការសាងសង់​អង្ករ​ចំនួន 12​កន្លែង (​សមត្ថភាព​ស្រុក​សរុប​៨២៧០០០​តោន​) និង​ឡ​សម្ងួត​ចំនួន 10​កន្លែង (​សមត្ថភាព​សម្ងួ​តស្រូវ បាន​១៣០០០​តោន ក្នុង​មួយ​ថ្ងៃ​) នៅក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​ជាមួយ​នឹង​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ រាជរដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបង្កើន​ការនាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ។ ពិធី​ចុះហត្ថលេខា​នៅពេលនេះ គឺ​សបញ្ជាក់​ឲ្យឃើញ ពី​ការយកចិត្តទុកដាក់​ខ្ពស់ លើ​វិស័យ​កសិកម្ម ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ៖​កូឡាប

×