ភ្នំពេញ ៖ ពិធីសំណោះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ រាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥នៅគណបក្សខណ្ឌមានជ័យ។
នាឱកាសនោះ ឯកឧត្តម ឃួង ស្រេងបានឱ្យលោកប្រធានភូមិនានាសង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
ក្នុងនោះដែរឯកឧត្ដមឃួង ស្រេង បានណែនាំដល់គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនិងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យត្រូវតែដណ្ដើមឱ្យបានជោគជ័យក្នុងការបោះឆ្នាតឆ្នាំ២០២៧និង២០២៨,ឆ្នាំ២០៣២និង២០៣៣ក៏គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតរហូតដោយសារតែគណបក្រប្រជានមានមហិច្ឆិតាកាន់អំណាចជារៀងរហូត។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើងយកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បានណែនាំដល់លោកមេភូមិ លោកចៅសង្កាត់ដែលជាមន្ត្រីបក្សសង្កាត់ផងនោះហើយក៏ជាមន្ត្រីមូលដ្ឋានត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យដែលសុទ្ធជាមន្ត្រីបក្សត្រូវបន្តការយកចិត្តទុកដាក់ក្នុងការពារសន្តិសុខ សណ្ដាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះសំខាន់ណាស់អ្នកណាក៏ត្រូវការសន្តិសុខដែរអ្នកតូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ល។ចំពោះការការពារជាតិមាតុភូមិ ប្រជាជន ការពារសន្តិភាពនិងការពាបូរណភាពទឹកដីឬព្រំដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សជាអ្នកដឹកនាំការពារហើយ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំងអស់ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភ្លើងបំភ្លឺសាធារណៈ លូ ជាដើមនៅក្នុងមូលដ្ឋាន ឯកឧត្តម ឃួង ស្រេង បានឯកភាពនិងទទួលយកទាំងអស់ទៅដោះស្រាយជាបន្តបន្ទាប់ជូនព្រោះនៅភ្នំពេញមាន១០៥សង្កាត់មិនអាចដោះម្ដងអស់នោះទេប៉ុន្តែទោះជាយ៉ាងណាក្នុងឆ្នាំ២០២៧ដោះស្រាយឱ្យអស់ដែរ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថម្ភភ្លាម ដោយក្នុងនោះក៏ត្រូវមើលផងដែរនូវមន្រ្តីរបស់ខ្លួនដែលខ្វះខាតក៏ត្រូវ ជួយឧបត្ថម្ភផងដែរ ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារ មន្ត្រីក្នុងសង្កាត់របស់យើង ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភពួកគាត់ផងដែរ។គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចិត្តទូលាយហើយអាចទទួលយកបានគ្រប់គណបក្សផ្សេងទៀតទាំងអស់មករួមជីវភាពជាមួយដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានការឯកភាពជាតិ សាមគ្គីភាព។
ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះ នៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ។
ឯកឧត្តមប្រធានក៏បានណែនាំឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អលើការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេសលើការងារបង្រ្កាបបទល្មើស ក្មេងទំនើង គ្រឿងញៀន និងត្រូវធ្វើការផ្សព្វផ្សាយអំពីផែនការភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន សាលារៀន ជាដើម។យើងមិនអាចឲ្យពួកប្រឆាំងយកបញ្ហាអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាននេះធ្វើជាអាវុធមកសម្លាប់យើងបានឡើយ ហើយកិច្ចការទាំងអស់នេះយើងត្រូវធ្វើឲ្យបានដិតដល់៕ រក្សាសិទ្ធដោយ : សុទ្ធលី















