Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរអោយ​សង្វេគ​ណាស់​ ​ក្មេងប្រុស​ស្រី​ ៤ ​នាក់​ លង់ទឹក​ស្រះ​ស្លាប់​ នៅ​ស្រុក​បាទី​

spot_img

​តាកែវ ​៖ ហេតុ​ការណ៍​ដ៏​គួរអោយ​សង្វេគមួយ​បានកើត​ឡើង​នៅ ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ លំពង់ ស្រុកបាទី នា​រសៀល​ម៉ោង​៤ ថ្ងៃទី​២០ ខែមិថុនា ២០១៩នេះ ដែលមាន​ក្មេងប្រុស​ស្រី​ចំនួន ៤​នាក់​ នាំគ្នា​ទៅលេង​ទឹកស្រះ​ក្បែរ​វាលស្រែ​ចង្ងាយ​ពី​ផ្ទះ​ជីដូន​ជាង​២០០​ម៉ែត្រ លង់ទឹក​ស្លាប់​ទាំងអស់ ។

នគរបាល​ស្រុក​បាទី​បានអោយដឹងថា ក្មេង​ដែល​លង់ទឹក​ស្លាប់​ខាងលើ មាន​ចំនួន ០៤​នាក់ ហើយ​ក្មេង​ទាំង ០៤​នាក់​នោះ គឺជា​បងប្អូន​ជីទួតមួយ​ជាមួយគ្នា ដែល​ពួកគេ​មុនពេល​កើតហេតុ បាននាំគ្នា​ដើរលេង​នៅតាម​វាលស្រែ​ក្បែរ​នោះ លុះ​មកដល់​ចំនុចកើតហេតុ ក៏​នាំគ្នា​ចុះ​លេង​ទឹកស្រះ​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ជីដូន​របស់ខ្លួន ប្រហែល​ជាង ២០០​ម៉ែត្រ ។ ក្មេង​ដែល​ស្លាប់​ទាំង ០៤​នាក់​នោះ រួមមាន​ឈ្មោះ ទី​០១ ឈ្មោះ ហៀ​ង សុខ​ឃីម ភេទ​ស្រី អាយុ ០៥​ឆ្នាំ ទី​០២​ឈ្មោះ ហៀ​ង វីត ភេទ​ប្រុស អាយុ​ុ ០៣​ឆ្នាំ ដែលមាន​ឱ​ពុក​ឈ្មោះ សួរ សេ​ហាក់ និង​ម្តាយ​ឈ្មោះ ផាន់ ចាន់ណា ក្មេងរងគ្រោះ​ទី ០៣​ឈ្មោះ នៅ ស្រី​ឡេង ភេទ​ស្រី អាយុ ០៣​ឆ្នាំ និង​ក្មេងរងគ្រោះ​ទី​០៤ ឈ្មោះ នៅ ស្រី​លាក់ ភេទ​ស្រី អាយុ ០៤​ឆ្នាំ មាន​ម្តាយ​ឈ្មោះ សេក ស្រី​ម៉ុម ។

សូមបញ្ជាក់ថា ក្មេង​ទាំង ០៤​នាក់​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ នាំគ្នា​ចុះ​រាវរក​សាកសព​នៅក្នុង​ស្រះ ដោយ​ប្រទះឃើញ​លង់​លិចទៅ​បាត​ស្រះ​ទាំង ០៤​នាក់​តែម្តង ករណីនេះ ពិតជា​ធ្វើអោយ​សង្វេក​ខ្លាំងណាស់ និង​អ​ណោ​ច​អាធ​ម៍​ជាទីបំផុត ចំពោះ​គ្រួសារ​នៃ​សព​ដែល​ត្រូវជា​ឱ​ពុក​ម្តាយ​របស់​ក្មេងរងគ្រោះ ៕ ដោយ ៖ តាកែវ​

spot_img
×