Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សម្រេច​ឃុំខ្លួននគរបាល​ច្រកទ្វារ​អន្ដរជាតិ​ក្អម​សំណរ ៣​នាក់ និង​បក្ខពួក​ម្នាក់ ដែល​លាយថ្នាំ​ឲ្យ​នារី​ខារ៉ាអូខេ​ម៉ី​ម៉ី ផឹក​បណ្ដាល​ឲ្យ​ពុល របួស​៣​នាក់ និង​ស្លាប់​ម្នាក់​

spot_img

​ភ្នំពេញ ​៖ នគរបាល​ច្រកទ្វារ​អន្ដរជាតិ​ក្អម​សំណរ​ចំនួន​៣​នាក់ និង​បក្ខពួក​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង ករណី​លាយថ្នាំ​ឲ្យ​នារី​ខារ៉ាអូខេ​ផឹក បណ្ដាល​ឲ្យ​ស្លាប់ ម្នាក់ និង​ពុល​របួស​៣​នាក់ ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្តកណ្តាល​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់​នេះ រួមមាន​៖ ទី​១៖ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ​៣៩​ឆ្នាំ ជា​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ ទី​២៖ ឈ្មោះ ច​ន្ត្រា វណ្ណៈ អាយុ​៣៥​ឆ្នាំ ជា​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ ទី​៣៖ ឈ្មោះ កែវ វឌ្ឍនៈ​ពូន អាយុ​២៧​ឆ្នាំ ជា​នគរបាល​ច្រក​ទា្វរ​អន្តរជាតិ​ក្អម​សំណ និង​ទី​៤៖ ឈ្មោះ វ៉ាន់ ជី​វ័​ន្ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​។ ជនជាប់ចោទ​​ឈ្មោះ ទឹម វឌ្ឍនៈ​ត្រូវបាន​តុលាការ​ចោទប្រកាន់​បទ «​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» និង​ចំណែក ៣​រូប​ផ្សេងទៀត ត្រូវបាន​ចោទ​ពីបទ «​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ករណី​មិន​រាងចាល​)» នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​មាត្រា​៤២ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន បទ «​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» កថា​ខ័​ណ្ឌ​ទី​៤ បាន​ចែងថា ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី​១០ ទៅ​២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​២០​លាន​រៀល ទៅ​៤០​លាន​រៀល ក្នុងករណី​ដែល​ការប្រព្រឹត្ត​ល្មើស បាន​បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​។​

​អ្នករងគ្រោះ​ទាំង​៤​នាក់ ​៖

១-​ឈ្មោះ អុិ​ច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ​ម៉ី​ម៉ី (​ស្លាប់​) ។​
២-​ឈ្មោះ​សន ស្រី​នា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ខារ៉ាអូខេ​ម៉ី​ម៉ី (​អាកា​រៈ ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​)​។​៣-​ឈ្មោះ រ៉ា សំណាង ភេទ ស្រី​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ម៉ី​ម៉ី​(​អាការ​ស្រាល​)​។​៤-​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់ (​បក្ខពួក​របស់​ពួកគេ​ម្នាក់ទៀត​រត់គេចខ្លួន​) បាន​ចូលទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង «​ម៉ី​ម៉ី​សាច់​អាំង និង​ KTV» ស្ថិតនៅ​ឃុំ​ក្អម​សំណ
​ស្រុក​លើកដែក ខេត្តកណ្តាល ដោយ​ហៅ​នារី​កំដរ​ចំនួន​០៤​នាក់​។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង​ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន​២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មក​លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់ ហើយ​លាយ​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូចៗ​ឲ្យ​នារី​កំដរ​រៀងៗ​ខ្លួន​ផឹក បានជា​៥​ទៅ​៦​នាទី ក៏មាន​អាការ​ធ្វើទុក្ខ​ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច រហូតដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ យកទៅ​សួរនាំ​តែម្តង​។​
​ករណីនេះ បាន​បណ្តាលឱ្យ​នារី​ដែល​បម្រើ​ការងារ​នៅក្នុង​ខារ៉ាអូខេ​ម៉ី​ម៉ី​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

​លុះ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើកដែក ខេត្តកណ្តាល ក្រោម​ការសម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ក៏បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​បន្ទាប់​ខារ៉ាអូខេ «​ម៉ី​ម៉ី​សាច់​អាំង​» ដែល​កើតឡើង​នូវ​ហេតុការណ៍​នេះ​។ ក្រោយ​ចុះ​ឆែក​ឆែរ​កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន​៖ ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់ ០១​កញ្ចប់​តូច ដប​ទឹក​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង និង​សម្បក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​ចំនួន​០១៕​ ដោយ​៖​កូ​ឡាប​

spot_img
×