ខេត្តត្បូងឃ្មុំ: ការរៀបចំដេញគម្រោងផ្លូវបេតុងមួយខ្សែប្រវែង២០០ម៉ែត្រដោយធ្វើឡើងនៅសាលាស្រុកអូរាំងឪនាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦។ចំពោះទិដ្ឋភាពការប្រព្រឹត្តទៅមានការរៀបចំបានល្អហើយប្រកួតប្រជែងដោយយុត្តិធម៌ក្នុងនោះមានក្រុមហ៊ុនចំនួន៧ បានចូលរួមប្រកួតប្រជែងតែលទ្ធផលនៃការដេញថ្លៃគឺចុះរហូតដល់ជាង៦០% ឯណោះ ទន្ទឹមនិងនោះអាជ្ញាធរបានណែនាំឲ្យក្រុមហ៊ុនត្រូវគិតគូរស្ថាបនាផ្លូវឱ្យបានឆាប់រួចរាល់ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅវត្តក្នុងឱកាសភ្ជុំបិណ្ឌខាងមុខ។
លោកជា ណារ៉ុន អភិបាលស្រុកអូររាំងឪបានលើកឡើងថា: ចំពោះការរៀបចំដេញថ្លៃនាពេលនេះគឺជាលើកទី២ដែលឃុំមៀន បានរៀបចំដាក់ដេញថ្លៃដែលលើកទីមួយដេញប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពដំណាំស្រូវ ការដេញលើកទីមួយគម្រោងប្រឡាយ៦ គីឡូម៉ែត្រ តែក្រុមហ៊ុនប្រកួតប្រជែងធ្វើឲ្យរដ្ឋចំណេញថវិកាដោយស្ថាបនាបានជាង១០គីឡូម៉ែត្រ។
អភិបាលស្រុកអូររាំងឪបន្តថា រូបលោកមានជំនឿចំពោះក្រុមហ៊ុនទាំងអស់ដែលបានចូលរួមដេញថ្លៃនាំគ្នាគោរក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនោះហាមក្រុមហ៊ុនដែលដេញបានចាក់ក្រាស់ស៊ីស្ដើងជាក់ស្ដើងស៊ីក្រាស់ បើពុំនោះទេនិងស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងមហាផ្ទៃ។ផ្លូវបេតុងមួយខ្សែប្រវែង២០០ ម៉ែត្រនៅឃុំមៀន គឺមានក្រុមហ៊ុនចំនួន ៧ចូលរួមប្រកួតប្រជែងដោយក្រុមហ៊ុនដែលដេញឈ្នះទៅលើក្រុមហ៊ុនអាវសីលា ក្នុងតម្លៃ៤១លានរៀល គឺចុះរហូតដល់ជាង៦០% ដូច្នេះធ្វើឲ្យរដ្ឋនៅសល់ចំណេញថវិកាសម្រាប់ស្ថាបនាផ្លូវបេតុងបន្ថែម។ ក្នុងនាមរដ្ឋបាលស្រុកនិងចាត់ឱ្យក្រុមបង្គោលចុះតាមដានមើលក្រុមហ៊ុនដែលត្រូវស្ថាបនាផ្លូវបេតុងនៅភូមិកន្លែងចក
ក្នុងឃុំមៀន ស្រុកអូរាំងឪ ធ្វើយ៉ាងណាស្ថាបនាឱ្យបានឆាប់រហ័សរួចរាល់មុនរដូវភ្ជុំបិណ្ឌមកដល់ ហើយត្រូវធានាពីគុណភាពធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែង។
ក្រុមហ៊ុនអាវ សិលា ដែលដេញថ្លៃគម្រោងផ្លូវបេតុងប្រវែង២០០ម៉ែត្របានអះអាងថារូបលោកនិងស្ថាបនាផ្លូវឲ្យត្រូវតាមស្តង់ដារបច្ចេកទេសនៅក្នុងសៀវភៅប៊ីត។
ចំណែកលោកហេង ខន មេឃុំមានវិញមានប្រសាសន៍ហើយដឹងដែរថាចាប់តាំងពីពេលដែលរូបលោកកាន់តំណែងជាមេឃុំបានចំនួន៣អាណត្តិមកហើយ ចំពោះផ្លូវបេតុងត្រូវបានអភិវឌ្ឍន៍ចំនួន៩ភូមិក្នុងចំណោម១៤ភូមិ នៅឆ្នាំ ២០២៧ខាងមុខនិងស្ថាបនាផ្លូវចំនួន ៤ភូមិបន្ថែមទៀត ដែលមានប្រវែង៧៩០ ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដឹកកសិផល។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី

















