ខេត្តស្វាយរៀង ៖ ជនសង្ស័យ ២ នាក់ បានដឹកជ្រូក ចំនួន៤ ក្បាល ពីប្រទេសវៀតណាម កាត់ព្រៃ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង សហការជាមួយមន្ត្រីគយច្រកដូង ចាប់ឃាត់ខ្លួន ប្រគល់អោយមន្ត្រីជំនាញពេទ្យសត្វយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១និង៤៣ នាទីយប់់នៅចំណុចផ្លូវកាត់ព្រៃ ខាងជើងច្រកទ្វារតំបន់ដូង ប្រមាណ ៣ គីឡូម៉ែត្រ (ជាប់ខ្សែបន្ទាត់ព្រំដែន) ស្ថិតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង សហការជាមួយមន្ត្រីគយ បានធ្វេីការឃាត់ជនសង្ស័យ ២ នាក់ បើកម៉ូតូ ២ គ្រឿង មានដឹកជ្រូកចំនួន ៤ ក្បាល នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។
ជនសង្ស័យទី ១. មានឈ្មោះសោម វាសនា ភេទប្រុស ។ ទី ២. ឈ្មោះ សោម ឆេរ៉ាន់ ភេទប្រុស មានទីលំនៅនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ជ្រូក ៤ ក្បាលនិងម៉ូតូ ២ គ្រឿង ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វារតំបន់ដូង ដើម្បីប្រគល់អោយជំនាញបសុសត្វ ដើម្បីធ្វេីការពិនិត្យ និងចាត់ការតាមនីតិវិធី៕ ដោយ ៖ វ៉ៃកូ