ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងក្រសួងមហាផ្ទៃបានសហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតអាវុធខ្លី ២ដើម ករណីជំរិតទារប្រាក់ពីជនជាតិចិនបានចំនួន ២០០០០ដុល្លារ នៅខណ្ឌទួលគោកកាលពី០៣ ថ្ងៃមុនក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវឡោមព័ទ្ធផ្ទះល្វែងមួយកន្លែងចំណុចផ្ទះលេខ២៧ ផ្លូវលេខ១០១១៥ ស្ថិតក្នុងបុរីជីបប៉ុងឡែន ក្រុម ០២ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែលសមត្ថកិច្ចសង្ស័យថា មានបក្ខពួកមកសំងំលាក់ខ្លួននៅទីនោះ។
ប្រត្តិបត្តិការនេះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធតាំងពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩មកលុះដល់ព្រឹកឡើងថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩សមត្ថកិច្ចចំរុះបានបើកការឆែកឆេបន្តដោយមានការសម្របសម្រួសពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្នងការរង និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។ក្រោយពីការឆែកឆេសមត្ថកិច្ចរកមិនឃើញមានអ្វីល្មើសច្បាប់នោះទេនៅទីតាំងខាងលើ។
ប៉ុន្តែយោងតាមប្រភពដែលយើងទទួលបានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងក៍ដូចជាសមត្ថកិច្ចព្រហ្មទណ្ឌក្រុងបានបង្ហើបអោយដឹងថា៖កាលយប់មិញសមត្ថកិច្ចបានសហការគ្នាឃាត់ខ្លួនបានជនសង្ស័យ២នាក់នៅម្តុំផ្សារម៉ាក្រូខ្មែរនិងចិន លុះព្រឹកឡើងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដកហូតបានអាវុធខ្លីចំនួន២ដើមផងដែ។ប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងបន្តទៀតថាករណីនេះគឺក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់បានចំនួន២០០០០ដុល្លារដែលប្រព្រឹតកាលពី០៣ថ្ងៃកន្លងទៅនៅទឹកដីខណ្ឌទួលគោក។ គេមិនទាន់បង្ហាញពីអត្តសញ្ញាណក្រុមជនសង្ស័យដែលឃាត់ខ្លួនបាននៅឡើយទេ ព្រោះកំពង់តាមចាប់បន្តទៀត៕ ដោយ៖កូឡាប