Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​អាគារ​ទើប​សង់​ថ្មី​នៅ​ក្រុងព្រះសីហនុ របួស​មនុស្ស​ច្រើន​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​បាន​ផ្តល់​ព័ត៌មាន​បឋម​ថា មាន​អាគារ​កំពុង​សង់​ថ្មី​មួយ​កន្លែង​កំពស់​៧​ជាន់ មាន​ទីតាំង​នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បាក់​រលំ​នៅ​វេលា​ម៉ោង​ជិត ៥​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​បន្តថា ក្នុងនោះ​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក៏​ទទួលរង​ផលប៉ះពាល់ និង​រង​ការខូចខាត​រថយន្ត និង​ទ្រព្យសម្បត្តិ​មួយចំនួន​ពី​ការបាក់​រលំ​អាគារ​នេះដែរ​។​

​សេចក្តីរាយការណ៍​បឋម​ពី​កន្លែងកើតហេតុ​បញ្ជាក់ថា មាន​មនុស្ស​មួយចំនួន ភាគច្រើន​ជា​កម្មករ​បាន​ជាប់​ក្នុង​គំនរ​អាគារ​រំ​បាក់នោះ ប៉ុន្តែ​ភ្លាមៗ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ ឬ​មាន​អ្នកស្លាប់ និង​របួស​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ​។​

​ករណី​នេះ​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​កំពុង​អន្តរាគមន៍​ដោយ​យកចិត្តទុកដាក់​។​

​សេចក្តីរាយការណ៍​ការ​បន្ថែម​ពី​ហេតុ​ការបាក់​ស្រុត​អាគារ នៅ​ក្រុងព្រះសីហនុ​នេះ នឹង​រាយ​ការជូន​ពិស្តារ​នៅពេល​ក្រោយ​ទៀត​៕ ដែន សីមា​

spot_img
×