Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័យម្នាក់ជា​កម្មករ គំរាមកំហែងថានឹងសម្លាប់​ថៅ​កែឡឥដ្ឋ

spot_img

​ខេត្ត​កណ្ដាល ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ ឃាត់ជនសង្ស័យម្នាក់ គំរាមកំហែងថានឹងសម្លាប់ចំណុចក្នុងបរិវេណ ឡឥដ្ឋពន្លឺព្រះអាទិត្យ ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត​កណ្តាល កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៤ និង ៣០នាទី ។​

​ជនរងគ្រោះឈ្មោះ សេង សាំងហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត​កណ្តាល មុខរបរ សិប្បកម្មឡឥដ្ឋ ។​

​ជនសង្ស័យ ឈ្មោះ តឿ ធី ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅឡឥដ្ឋពន្លឺព្រះអាទិត្យ ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត​កណ្តាល មុខរបរកម្មករឡឥដ្ឋ ( ឃាត់ខ្លួន ) ។​

​វត្ថុតាងចាប់យក ៖ កាំបិតប៉័ងតោ ពណ៌ស ដងដែក ០១ ។​

​នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ តឿ ធី បានអង្គុយផឹកស្រាថ្នាំជាមួយឈ្មោះ ភឿង ជាកម្មករឡឥដ្ឋដូចគ្នានៅកន្លែងកើតហេតុ ពេលផឹកស្រាអស់កន្លះលីត្រ ស្រាប់តែជនរងគ្រោះ ឈ្មោះ សេង សាំងហេង ថៅកែឡឥដ្ឋ បានដើរទៅដល់ ហើយបានប្រាប់ ជនសង្ស័យឈ្មោះ តឿ ធី ថា ៖ (បើផឹកស្រាទៅផឹកនៅផ្ទះ ខ្លួនឯងទៅកុំផឹកនៅកន្លែងធ្វើការអី) ពេលនោះជនសង្ស័យឈ្មោះ តឿ ធី បានបោកកែវស្រាចោលរួចដើរទៅផ្ទះរបស់ខ្លួនបានមួយសន្ទុះ ក៏ត្រឡប់មកវិញមានកាន់កាំបិតប៉័ងតោ ហើយបានធ្វើសកម្មភាពវាយ ថ្នឹមដំបូលឡឥដ្ឋ ក្នុងពេលនោះជនរងគ្រោះ ឈ្មោះ សេង សាំងហេង ថៅកែឡឥដ្ឋបានមើលពីផ្ទះខ្លួនមកឃើញជនសង្ស័យឈ្មោះ តឿ ធី មានសកម្មភាពដូចនេះបានរាយការណ៍មកនគរបាលប៉ុស្តិ៍តាមទូរស័ព្ទក្នុងពេលនោះដែរ ឈ្មោះ លី សុខលាង នៅក្បែរនោះ បានដកហូតកាំបិតប៉័ងតោពីជនសង្ស័យឈ្មោះ តឿ ធី ចេញ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានទៅដល់រួចនាំខ្លួនជនសង្ស័យឈ្មោះ តឿ ធី និងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែក អញ្ចាញ ។ នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ តឿ ធី បានសារភាពថា ខ្លួនពិតជាបានយក កាំបិតប៉័ងតោ វ៉ៃលើថ្នឹមដំបូលឡឥដ្ឋ ឈ្មោះសេង សាំងហេង ប្រាកដមែន មូលហេតុខឹងឈ្មោះ សេង សាំងហេង ស្តីបន្ទោសរឿង ផឹកស្រានៅក្នុងម៉ោងធ្វើការ ។​

​ករណីនេះ ឈ្មោះ សេង សាំងហេង បានដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍ រដ្ឋបាលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ១៥ នាទី ហើយផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកបានសហការជាមួយប៉ុស្តិ៍បន្តកសាងសំណុំរឿងតាមនីតិវិធី ៕​ ដោយ ៖ កូឡាប

spot_img
×