Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស នៅ​សង្កាត់​ទួល​សង្កែ​ត្រូវបាន​គ្រប់គ្រង និង​ពន្លត់​បាន​ ១០០%​ ហើ​យ​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស នៅ​សង្កាត់​ទួល​សង្កែ​ត្រូវបាន​គ្រប់គ្រង និង​ពន្លត់​បាន​១០០%​ ហើយ ដោយ​មូលហេតុ​ករណី​អគ្គីភ័យ​នេះ​មកពី​ផ្សារ​ដែក​ធ្លាក់​កំទេច​ផ្សារលេី​កំប៉ុង​តូច​បណ្តាល​អោយ​ឆេះ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង៤០​នាទី នៅ​ចំណុចឃ្លាំង​លេខ​១២ ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ សេង ហួត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ​មុខរបរ នគរបាល​ក្រសួងមហាផ្ទៃ ។ មូលហេតុ​ឆេះ​ដោយសារ​ផ្សារ​ដែក​ទ្រនេី​ដាក់​សំភារះ ធ្លាក់​កំទេច​ផ្សារ​នៅលើកំប៉ុង​ហ្គាស​តូចៗ​បណ្តាលអោយ​ឆាបឆេះ អស់​ផ្ទះ​ចំនួន​៤​ខ្នង​ផ្ទះ ក្នុងនោះ​មាន​៖ ១/​ផ្ទះ​វីឡា​១​ខ្នង​ផ្ទះ​ឆេះ​អស់​៧០%​ទំហំ​១៦​គុណ​២០​ម៉ែត្រ ២/​ឃ្លាំង​ស្តុក​ហ្គាស​ឆេះ​ទាំងស្រុង​នៅ​ក្នុង​នោះ​មាន​ហ្គាស​ដែល​ស្តុក​មួយចំនួនធំ ទំហំ​២០​គុណ​៤០​មែ​ត ៣/​ផ្ទះជួល​ឆេះ​អស់​២​បន្ទប់​ទំហំ​៣​គុណ​៤​មែត្រ និង ៤/​ផ្ទះ​ស្តុក​សម្ភារៈផ្ទះបាយ​ឆេះ​អស់​៨០% ទំហំ​៦​គុណ​១៥​ម៉ែត្រ ដែល​នៅ​ក្នុង​នោះ​មាន​សម្ភារៈ​ផ្ទះបាយ​អស់​ទាំងស្រុង ។​

​បច្ចុប្បន្ន​គ្រប់គ្រង​បាន​១០០%​នៅវេលា​ម៉ាង​១៣​និង​៣០​នាទី ប្រេី​ប្រាស់​រថយន្ត​៣៣​គ្រឿង ។ ក្នុងករណី​ខាងលើ​នេះ​ពុំ​មាន​បង្ក​អោយមាន​អ្នករងរបួស​ឡើយ​៕​ ដោយ ៖ កូឡាប

 

×