ស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២៣ ខែមិថុនានេះ បានសេចក្តីបកស្រាយករណីជនម្នាក់បង្ក ហេតុដោយយកដុំថ្មគប់អ្នកកាសែតនៅផ្លូវ២៧១ ពញ្ជននោះស្រវឹងស្រាជោកជាំកំរិតជាតិអាកុលនៅជិត 100ដឺក្រេ ហើយនិងមានផ្ទុកសារធាតុញៀនផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា នៅពេលនេះ ជនបង្កត្រូវបានប៉ូលិសប៉ុស្តិ៍និងខណ្ឌ បានចាប់នាំខ្លួនយកទៅសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ទៅសាលាដំបូងរាជធានីភ្នំពេញ។ ជនបង្កមានភាពជោកជាំ ដោយជាតិស្រវឹង ក្នុងកំរិតជាតិអាកុល 0,91 ដឺក្រេ ។ ជនបង្ករូបនេះឈ្មោះ ចាន់ ដារី ។ យ៉ាងណា សមត្ថកិច្ចនគរបាល មិនបានបញ្ជាក់ពីអាសយដ្ឋានរបស់ជនបង្កនេះនៅឡើយទេ គឺកំពុងស្ថិតក្នុងដំណាក់កាលសាកសួរ។
បន្ទាប់ពីធ្វេីការពិនិត្យរួចជនបង្កដែលយកដុំថ្មគប់អ្នកកាសែតនៅលេីផ្លូវ២៧១ គឺមានសារជាតិស្រវឹង និងសារធាតុញៀន។
មានការផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងទាំងព្រឹក ខណៈដែលបុរសម្នាក់ ជាកូនអ្នកធំធ្វើការនៅខុទ្ទកាល័យសម្តេចផឹកស្រវឹង មានសារជាតិគ្រឿងញៀនក្នុងខ្លួនទៀត (ធ្វើតេស្តពិនិត្យទឹកនោម) បើករថយន្តស៊េរីទំនើបរេពេញផ្លូវ ប៊ិះនឹងបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវ ថែមទាំងបើករថយន្តបញ្ច្រាសផ្លូវថែមទៀត ត្រូវបានបុរសរូបនោះប្តឹងសមត្ថកិច្ចដែលឈរគោលដៅចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ ឲ្យជួយឃាត់ដើម្បីធ្វើការត្រួតពិនិត្យ បែរជាបុរសជើងខ្លាំងដែលគេស្គាល់ថា ជាកូនរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នោះ ចុះពីលើរថយន្តឡាំប៉ាមកធាក់បុរសរូបនោះ២ជើង និងមានការបោះដៃតាមវិទ្យុទាក់ទង ពីខាងសេនាធិការក្រុង ផ្អើដល់អ្នកសារព័ត៌មានចុះមកថតយករូបភាព បែរជាបុរសរូបនោះ ស្ទុះយកដែក ដុំថ្ម និងយកស្បែកជើងដេញគប់មកលើអ្នកកាសែត៣ស្ថាប័ន ប្រមាថកិត្តិយសធ្ងន់ធ្ងរ នៅទីសាធារណៈ ប្រញាប់នាំគ្នារត់គេចចូលពីមុខរថយន្តនិងម៉ូតូរបស់ប្រជាពលរដ្ឋផ្អើលពេញផ្លូវតែម្តង។ ចំណែកប៉ូលិសចរាចរណ៍ដែលនៅកន្លែងកើតហេតុនោះវិញ អរឱបដៃមើល ទៅវិញ ព្រោះដឹងថាជាកូនអ្នកធំមិនហ៊ានប៉ះ លុះក្រោយមកទើបនាំខ្លួនបុរសរូបនេះទៅសាកសួរនៅប៉ុស្តិ៍។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសអ្នកបើករថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 មានឈ្មោះចាន់ ដារី ភេទប្រុស អាយុ ២០ឆ្នាំជាង ដោយមានម្តាយធ្វើការនៅខុទ្ទកាល័យសម្តេច។
ប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នកជិះម៉ូតូតាមដងផ្លូវដែលរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់រថយន្តនេះ បានឲ្យដឹងថ មុនពេលកើតហេតុគាត់បានជិះម៉ូតូតាមដងផ្លូវ ខណៈនោះស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាក កាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 សង្ស័យផឹកស្រវឹងលើសកម្រិត និងប្រើប្រាស់ថ្នាំញៀន បើករថយន្តបញ្ច្រាសផ្លូវ ប៊ិះនឹងបុកគាត់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចដែលឈរគោលដៅចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ ឲ្យជួយឃាត់ដើម្បីធ្វើការត្រួតពិនិត្យ បែរជាបុរសជើងខ្លាំងរូបនោះ ដែលគេស្គាល់ថា ជាកូនរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នោះ ចុះពីលើរថយន្តឡាំប៉ាមកធាក់បុរសរូបនោះ២ជើង បង្កការភ្ញាក់ផ្អើលខ្លាំង និងបោះដៃតាមវិទ្យុទាក់ទងពីខាងសានាធិការក្រុង ផ្អើលដល់អ្នកសារព័ត៌មានចុះមកថតផ្តិតយករូបភាពព្រោះករណីនេះកើតឡើងនៅលើផ្លូវសាធារណៈ ស្រាប់តែបុរសជើងខ្លាំងរូបនោះ បានប្រមាថលើអ្នកសារព័ត៌មាន លើកដៃឲ្យក្តរ និងដោយយកដែក ដុំថ្ម និងយកស្បែកជើងដេញគប់មកលើអ្នកកាសែត២រូប ក្នុងនោះមានអ្នកកាសែតស្ថាប័ន Tnoat News និងអ្នកកាសែតស្ថាប័ន Tvfb និងអ្នកសារព័ត៌មានត្នោតតូច ដោយប្រមាថកិត្តិយសធ្ងន់ធ្ងរ នៅទីសាធារណៈ ប្រញាប់នាំគ្នារត់គេចចូលពីមុខរថយន្តនិងម៉ូតូរបស់ប្រជាពលរដ្ឋផ្អើលពេញផ្លូវតែម្តង។ ចំណែកប៉ូលិសចរាចរណ៍ដែលនៅកន្លែងកើតហេតុនោះវិញ ឈរអរឱបដៃមើលទៅវិញ មិនជួយឃាត់ទាល់តែសោះព្រោះដឹងថាជាកូនអ្នកធំ ទាំងដែលនៅមុខភ្នែកមហាជន លុះក្រោយមកទើបនាំខ្លួនបុរសរូបនេះទៅសាកសួរនៅប៉ុស្តិ៍។
ប្រភពព័ត៌មានបានបន្ថែមថា ក្រោយការសាកសួរនិងពិនិត្យធ្វើតេស្តរកគ្រឿងញៀន និងវាស់ជាតិអាកុលបាន លទ្ធផលបង្ហាញថា បុរសខាងលើនេះ មានផ្ទុកសារធាតុញៀន និងប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត ពិតមែន(0.91) ថែមទាំងធ្លាប់វាយប្រពន្ធថែមទៀត។ ក្នុងនោះតាមការសូមណូមពររបស់ម្តាយ ឲ្យសមត្ថកិច្ចជួយបញ្ជូនទៅបន្សាបគ្រឿងញៀន លោកអធិការបានសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនទៅធ្វើការបន្សាបគ្រឿងញៀនផងដែរ។
ចំណែកអ្នកកាសែត៣ស្ថាប័ន ដែលត្រូវបុគ្គលខាងលើនេះ ប្រើហិង្សាដេញគប់និងប្រមាថកិត្តិយសខាងលើនេះ បានដាក់ពាក្យបណ្តឹងសុំរកភាពយុត្តិធម៌ផងដែរ ប៉ុន្តែសមត្ថកិច្ចហាក់មិនអើពើ រុញដាក់គ្នាទៅវិញ ទាំងដែលហេតុការណ៍ត្រូវបានមហាជនដែលឃើញហេតុការណ៍ហួសចិត្ត និងលើកឡើងថាជាការប្រមាថកិត្តិសមកលើអ្នកកាសែតយ៉ាងធ្ងន់ធ្ងរទាំងដែលករណីនេះកើតឡើងនៅលើផ្លូវសាធារណៈ ៕ ដោយ៖កូឡាប