Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពូ​ទីន​ទម្លាយ​ចេញ​ចំនួន​ពលទាហាន​រុស្ស៊ី ចូលរួម​សង្គ្រាម​នៅ​ស៊ី​រី​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿងឥស្សរយស​របស់​រដ្ឋ​ជូន​ដល់​ពលទាហាន​ដែល​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ស៊េរី កាលពី​ថ្ងៃ​១៨/១២​កន្លងមក​។ លោកពូ​ទីន​ថ្លែងថា ៖ “​ប្រទេស​រុស្ស៊ី​ដូច​ដែល​ធ្លាប់​ឃើញ​ជា​ញឹកញយ​ក្នុង​ប្រវត្តិសាស្ត្រ បាន​ចូលរួមចំណែក​ដ៏​សំខាន់ និង​កំណត់​ទៅ​លើ​ការធ្វើ​ឲ្យ​បរាជ័យ​បណ្តា​អានុភាព​ដែល​គំរាមកំហែង​ដល់​ខឿន​សន្តិភាព​របស់​មនុស្ស​ជាតិ​។ អំឡុង​ពេល​ពីរ​ឆ្នាំ​កន្លងមក រុស្ស៊ី​បាន​សាង​គុណបំណាច់​យ៉ាង​ធំ​ក្នុងការ​ម្ទេច​កងកម្លាំ​ង របប​ផ្តាច់ការ​បង្ក​ឲ្យមាន​ការសម្លាប់​យោធា និង​មហន្តរាយ សាលា ព្រះវិហារ កេរតំណែល​ប្រវត្តិសាស្ត្រ និង​វប្បធម៌​។​

​លោកពូ​ទីន​សង្កត់ធ្ងន់ថា ពួក​ភេរ​វករ​ស្វះស្វែង​រក​គ្រប់​វិធី​ដើម្បី​ប្រែក្លាយ​ប្រទេស​ស៊ី​រី​ទៅជា “​ឈ្នាន់​ឈ្លានពាន​ទូទាំង​ពិភពលោក ហើយ​គោលដៅ​គឺ​ប្រទេស​យើង​តែ​ម្តង​”​។ ប្រធានាធិបតី​រុស្ស៊ី​ជា​លើកដំបូង​ហើយ បាន​ទម្លាយ​ប្រាប់ថា ៖ មាន​ទាហាន​រុស្សី ៤៨.០០០​នាក់ បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា ប្រឆាំង​ពួក​ភេរ​វករ​នៅ​ប្រទេស​រុស្សី​អំឡុងពេល ២​ឆ្នាំ​មកនេះ​។ ពួកគេ​បាន​បង្ហាញ​ឲ្យឃើញ​នូវ​ស្មារតី​ក្លាហាន និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់បំផុត​។​

​គួរ​រំលឹក​ឡើងវិញ​ថា នៅ​ថ្ងៃ ១១/១២​កន្លងមក ដោយ​កងទ័ព​រុស្ស៊ី​នៅ​ស៊ី​រី បាន​វាយកម្ទេច​ក្រុម​ភេរ​វករ​អន្តរជាតិ​រឹងក្បាល​បំផុត​ហើយ​នោះ ក៏​បាន​សំណូមពរ​ឲ្យ​កងទ័ព​ប្រទេស​នេះ​ដកថយ​ចេញពី​ស៊ី​រី វិលត្រឡប់​មក​មាតុប្រទេស​វិញ​៕ សូ​យ​ន​

×