ប្រទេសកូរ៉េខាងជើងកំពុងតែធ្វើដំណើរទៅរកការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប នៅពេលណាមួយ ក្នុងឆ្នាំថ្មី ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់ មន្ត្រីអាមេរិចប្រាប់សារព៌តមានអាមេរិច CNN។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានបំលាស់ទីឧបករណ៏របស់ខ្លួន ហើយវាជាការបញ្ជាក់ថា ប្រទេសនេះអាចនឹងធ្វើការបាញ់សាកល្បងមីស៊ីលក្នុងពេលណាមួយ ជាជាងការបាញ់បង្ហោះផ្កាយរណប៕ សុភ័ក្ត្រ