Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អែក​នេះ ទិវា​ប្រឆាំង​គ្រឿងញៀន នឹង​ត្រូវ​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង​២​តោន​នៅ​កោះ​ពេជ្រ​

​ភ្នំពេញ ៖ បើ​តាម​លោក មាស វី​រិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បញ្ជាក់ថា ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​ស្អែក​នេះ គ្រឿងញៀន​ជាច្រើន​ប្រភេទ​ចំនួន​ជាង​២​តោន នឹង​ត្រូវ​ដុត​បំផ្លាញចោល​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​គ្រឿងញៀន​ជាង​២​តោន ដែល​ត្រូវ​ដុត​បំផ្លាញ​ចោទ​នោះ រួមមាន​៖ ហេ​រ៉ូ​អ៊ីន​, មេតំ​ហ្វេ​តា​មីន​, អំ​ហ្វេ​តា​មីន​, អុច​ស្តា​ស៊ី​, កេតា​មីន​, នី​មេ​តា​ហ្សី​ប៉ាម​, ពី​រ៉ូវ៉ាឡេ​រ៉ូន (​ថ្នាំ​គ្រាប់​), ពី​រ៉ូវ៉ាឡេ​រ៉ូន (​ម្សៅ​ម៉ដ្ឋ​)៕​ ដោយ​៖​កូឡាប​

 

×