Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពានថ្ម​កំពង់បាយ​ខេត្ត​កំពត របួសធ្ងន់​និង​ស្រាល​មនុស្ស​៦​នាក់​

​ខេត្ត​កំពត​៖ សមត្ថកិច្ច​នគរ​បាន​ខេត្ត​កំពត បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្តរបស់លោក ទេព កុសល្យ បាន​បុក​ម៉ូតូ និង​បន្ត​ទៅ​បុក​រថយន្ត​ផ្ទួនៗ​គ្នា នៅលើ​ស្ពានថ្ម​កំពង់បាយ ក្រុង​កំពត ។ ហើយ​ថាគ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​ម៉ោង ៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បន្ត​ថា​បាន​កើរ​ឡើង រវាង​រថយន្ត​បាន​បុក​ម៉ូតូ​ពីរ​គ្រឿង រួច​បន្ត​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រស់​គ្នា​។ ហេតុ​ការ​នេះ បាន​កើតឡើង នៅលើ​ផ្លូវជាតិលេខ ​3A កំពត​-​វាលរេញ ត្រង់​ចំណុ​ចលើ​ស្ពានថ្ម​ថ្មី​ព្រែក​កំពង់បាយ ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើ​ង សង្កាត់​កំពង់បាយ ក្រុង​-​ខេត្ត​កំពត​។​

​លោក ឆែម ហាក់ អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បង្កឡើង ដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័រពណ៍​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2B-2194 បើ​កដោយលោក ទេព កុសល្យ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ បច្ចុប្បន្ន​ជា​មេការ​គ្រប់គ្រង​ការដ្ឋាន​ដី​ឡូតិ៍​នៅ​តំបន់​វា​លពួច ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជនសង្ស័យ​រូបនេះ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើ​ង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​ទាក់ទិន​បញ្ហា​នេះ រថយន្ត​បង្កក​របស់លោក​ទេព កុសល្យ ត្រូវបាន​កាមេរ៉ា​សុវត្ថិភាពរបស់​សមត្ថកិច្ចចាប់​បាន​រូបភាព​ក្នុង​ហេតុ​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​រថយន្ត​បង្ក​បានបើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើ​ត ហើយ​ត្រូវបាន​គេ​សង្ស័យថា បើកបរ​ក្នុងស្ថានភាព​ស្រវឹង។​

​សមត្ថកិច្ច​បន្តថា លុះ​មកដល់​ត្រង់​ចំណុច​កើត​ហេតុលេី​ស្ពានថ្ម​ថ្មី ឬ​ស្ពាន​កំពង់បាយ ក៏បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​អិច​សិន​ទ័រ ពណ៌​ខៀវ គ្មាន​ផ្លាកលេខ បើកដោយ​ឈ្មោះ ឃួន សា​វាទ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​មាន​ដឹក​មនុស្ស​ម្នាក់​ពី​ក្រោយ​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ អ្នករងគ្រោះ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងជើង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ចំណែក​ម៉ូតូ​រងគ្រោះ​ខាងលើ បើ​កបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។ ហើយ​ក្រោយពី​រថយន្ត​បង្ក បស​ន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​រួចមកហើយ រថយន្ត​បង្ក ក៏​បាន​បន្ត​ទៅ​បុក និង​ម៉ូតូ​មួយ​គ្រឿង​ផ្សេងទៀត ម៉ាក​ហុងដា​សេ​125​ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពត​1L-1160 បើ​កដោយ​ឈ្មោះ ហ៊​ន ធីតា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ និង​មាន​អ្នកជិះ​ពីក្រោយ ២​នាក់​ទៀត គឺ​ឈ្មោះ ហ៊​ល ស្រី​មុល ភេទ​ស្រី​អាយុ​២០​ឆ្នាំ និង​ឈ្មោះ សេង ធីតា ភេទ​ស្រី​អាយុ​២០​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​៣​នាក់ រស់នៅ​ភូមិ​អូរ​តូច​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​។ ម៉ូតូ​នេះ បើ​កបរ​ក្នុង​ទិសដៅ​ពី​កើត ឆ្ពោះទៅ​ទិស​ខាងលិច​។ រថយន្ត​បង្ក​នេះ ក៏​បាន​ជ្រុល​ទៅបុក រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-53 86 បើ​កដោយ​ឈ្មោះធូ ទី ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រថយន្ត​នេះ មាន​ព្រូ​ម្នាក់​ទៀត​រួម​ដំណេីរ​ជាមួយ​មានឈ្មោះ ញី​ប ច​ន្ធី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ស្រុក​ដំណាក់​ចង្អេី​រ ខេត្ត​កែប​។ ហើយបេី​កបរ​ក្នុង​ទិសដៅ​ពី​ទិ​ស​ខាងកេី​ត ឆ្ពោះទៅ​ខាង​លិច​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​៦​នាក់ ធ្ងន់​២​នាក់ ភេទ​ប្រុស និង​របួសស្រាល​៤​នាក់ មាន​ស្រី​១​នាក់​ផង​ដែរ​។ ចំណែក​ក្មេងស្រី​៣​នាក់​ទៀត បាន​រួចផុត​ពី​គ្រោះថ្នាក់​នេះ​។​

​បច្ចុបុបន្ន​ទាំង​រថយន្ត របស់​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​រថយន្ត​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ក្រុង​កំពត បាន​នាំ​យក​​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​រងចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់​នា​ថ្ងៃ​ខាង​មុខ​ទៀត​៕ ដែន សីមា​

 

×