ខេត្តស្វាយរៀង ៖ យុវជន០២នាក់ សង្ស័យថា ជាចោរត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំប្រសូតិ ឃាត់ខ្លួនកាលពីថ្ងៃទី២៥ខែមិថុនា២០១៩ នៅវេលាម៉ោង១០និង៣០នាទីយប់ ក្រោយពីធ្វើការសាកសួរអ្នកទាំងពីរ គឺជិះម៉ូតូដើររកកន្លែងផឹកស៊ីតែតាមតូបតាមហាងគេបិទអស់។
ទាក់ទិនករណីខាងលើសមត្ថកិច្ចបានឲ្យដឹងថា ជនទី១ឈ្មោះជុំ ម៉ូរ៉ា ភេទប្រុសអាយុ២០ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មកររោងចក្រ ម្ដាយឈ្មោះ ជុំពៅ អាយុ៤០ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មកររោងចក្ររស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប។ ទី២ឈ្មោះជីន បូរី ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មកររោងចក្រ ឪពុកឈ្មោះជុំសារ៉េន អាយុ៥៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរសន្តិសុខរស់នៅភូមិឃុំជាមួយគ្នាខាងលើ។
ប្រភពដដែលបន្តទៀតថា មុនពេលចាប់ឃាត់ខ្លួនមកសាកសួរគឺជនទាំងពីនាក់ជិះម៉ូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៦ពាក់ផ្លាកលេខ ស្វាយរៀង 1I.8446 ធ្វើដំណើរតាមថ្នល់ទៅវិញទៅមកជាច្រើនសារបកទៅបកមកគួរឲ្យសង្ស័យសមត្ថកិច្ចយើងក៏ដាក់កម្លាំងស្ទាក់ចាប់ដើម្បីសាកសួរក្រែងមានប្រព្រឹត្តបទល្មើស។ក្រោយពីពិនិត្យនិងសាកសួរទើបដឹងថាពួកគេជិះម៉ូតូទៅមកៗរកកន្លែងផឹកស៊ី ទើបអប់រំរួចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕ ដោយ ៖ វ៉ៃកូ