Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខណ្ឌ​សី​កែវ ចេញមុខ​បកស្រាយ ចំពោះ​មហាជន​ថា មូលហេតុ​លោក​ដេកលក់ ក្នុង​កម្មវិធី ដោយសារ​បញ្ហា​សុខភាព និង​អត់​ងងុយដេក ព្រោះ​កំដ​ម្តាយ​ឈឺ​

​ភ្នំពេញ ​៖ បណ្ដាញ​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី 26 ខែមិថុនា បាន​ចែកចាយ​នូវ​រូបភាព​វីដេអូ ពាក់ព័ន្ធ​ហ្នឹង​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដែល​បាន​ចូលរួម​ក្នុង​ទិវា​គ្រឿងញៀន នៅ​កោះ​ពេជ្រ ហើយ​បាន​អង្គុយ​ដេក​លង់លក់​មួយសន្ទុះ ក្នុង​កម្មវិធី​នោះ ហើយ​ត្រូវបាន​អ្នកសារព័ត៌មាន ថត​បាន យក​មក​បង្ហោះ​ចែកចាយ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​នេះ តាមរយៈ page facebook ផ្លូវការ​របស់ សាលាខណ្ឌ​ឬ​ស្សី​កែវ លោក​ជា ពិសី បាន​អះអាង​ថា ការដែល​លោក​ដេក​លក់​មួយសន្ទុះ មក​ពី​លោក​អត់​ងងុយដេក​ពេក មិន​អាច​ទ្រាំ​បាន​ក៏​សម្ងំ​មួយសន្ទុះ ដោយសារ​តែ​ជាប់​កំដ​ម្ដាយ​របស់​លោក ឈឺ​ធ្ងន់ ហើយ​ម្យ៉ាងទៀត ដោយសារ​លោក មាន​បញ្ហា​សុខភាព​។​

​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ចេញ​មុខ​បកស្រាយ ចំពោះ​បណ្តាញ​សង្គម​ថា កាលពី​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ Page Facebook មួយចំនួន បាន​បង្ហោះ រូបភាព និង វី​ឌី​អូ អំពី​ខ្ញុំ គ្រា​ដែល​ខ្ញុំបាទ​បាន​បិទ​ភ្នែភ សំងំ មួយសន្ទុះ ដោយសារ​ភាព​អស់កម្លាំង បូក​រួម​ទាំង បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​ផង​នោះ ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាល​ម្សិលមិញ នៅ​កោះ​ពេជ្រ ដោយ​បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​។

​លោក​ថា ខ្ញុំបាទ​សូម​ឆ្លើយតប និង​បកស្រាយ​ជូន សាធារណៈមតិ មេត្តា​ជ្រាប​ថា ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ម្ដាយ​ជរា​របស់ខ្ញុំ អាយុ ៨០ ឆ្នាំ កំពុង​មាន​ជម្ងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​ព្យាបាល នៅ​ឯ​មន្ទីរពេទ្យ​។ កាតព្វកិច្ច​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ក្នុងនាម​ជា​កូន​ក​ត្ត​ញ្ញូ​មួយរូប ខ្ញុំ​តែងតែ​ទៅ​មើល​ថែ​រទាំ ម្ដាយ​របស់​ខ្ញុំ ស្ទើរតែ​រៀងរាល់ យប់​ក្រោយ​បាន​សម្រាក​ពី​ការដឹកនាំ​ការងាររដ្ឋបាល​រួចមក​។​

​គាប់​ជួន​នៅ​យប់​ថ្ងៃទី​២៥ ខែ​មិថុនា​កន្លងមកនេះ ខ្ញុំបាទ បាន​ទៅ​មើលថែរ ម្ដាយ​ជរា ឈឺ​ធ្ងន់ រហូតដល់​ម៉ោង​ជាង​២​យប់ រំលោង​អាធ្រាត​ថ្ងៃទី​២៦ ខែមិថុនា ទើប​នឹង​បាន​សម្រាក​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​ថ្ងៃ​ដដែល​នោះ វេលា​ម៉ោង ៥​ព្រឹក ខ្ញុំបាទ​ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ដើម្បី​ទៅ​ដឹកនាំ​កម្លាំង​មហាជន ចូលរួម កម្មវិធី នៅឯ​កោះ​ពេជ្រ​ទៀត​។​

​ខ្ញុំបាទ​សូម​ការ​អធ្យាស្រ័យ​ពី សាធារណៈមតិ ទូទាំង​ប្រទេស ពិសេស ខ្ញុំបាទ សូម​ការ​អភ័យទោស​ដ៏​ខ្ពង់ខ្ពស់​ពី ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ចំពោះ​កាយវិការ​មិន​សមរម្យ​ក្នុង​អង្គពិធី​កាលពី​ម្សិលមិញ ដោយ​អ​ចេតនា​នេះ ដោយសារ​តែ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​ខ្ញុំបាទ​។​

​សូម​អរគុណ​សម្រាប់​ការ​ដាស់តឿន​ក្នុងន័យ​ស្ថាបនា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×