Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង ណែនាំ​ឲ្យ​អភិបាល​ខេត្ត​ព្រះវិហារ​ទើប​ឡើង​ថ្មី ត្រូវ​ការពារ​ធនធាន​ធម្មជាតិ​ព្រៃ​ឡ​ង់ ក្នុង​ខេត្ត​ឲ្យបាន​គង់វង្ស​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​អភិបាល​ខេត្ត​ព្រវិះហារ​ថ្មី សម្តេច​ក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍​ណែនាំ ឲ្យ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី គឺ​ឯកឧត្តម ប្រាក់ សុវណ្ណ ដែល​ត្រូវ​បន្ត​អាណត្តិ​គ្រប់​គ្រងខេត្ត​ព្រះវិហារ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​ព្រៃ​ឡង់​ ក្នុង​ខេត្ត​ឲ្យបាន​គង់វង្ស កុំឲ្យ​មាន​ការទន្ទ្រាន និង​ចូល​កាប់​ដោយ​ខុសច្បាប់ ដោយ​សម្តេច បាន​លើកឡើង​ថា ព្រៃ​ឡង់​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង គឺ​ធំជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​។ ហើយ​ក្នុងនោះ​សម្តេច​ក៏​ជា​ប្រធាន​គ្រប់គ្រង​សម្បត្តិ​ធនធានធម្មជាតិ​ព្រៃឈើ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ផ្តល់​ទំនុកចិត្ត​៕​ ដោយ​៖​កូឡាប​

  

×