ភ្នំពេញ-កម្ពុជា ៖ នៅក្នុងឆ្នាំបន្ទាប់នៃការរីកចម្រើនពីឆ្នាំមុន ដែលជាការរីកចម្រើនដ៏លេចធ្លោខ្លាំងរបស់ ក្រុមហ៊ុន SsangYong Cambodia ក្រុមហ៊ុនយើងមានមោទនភាពក្នុងការប្រកាសពីវត្តមានជាផ្លូវការរបស់សមាជិកថ្មី រថយន្ត Musso Grand ដែលត្រូវបានគេស្គាល់ថាជារថយន្ត Pick-Up ល្អបំផុតដែលផ្តល់ជូននូវ “អ្វីគ្រប់យ៉ាងដែលអ្នកចង់បាន: Anything you Want” និងក្លាយជារថយន្ត ដែលមានឥទ្ធិពលបំផុតដូចពាក្យសម្គាល់នាមរបស់ MUSSO GRAND គឺ “Rhino Power on Wheel”។
ការបើកដំណើរការ និងបង្ហាញរូបរាង MUSSO GRAND ជាសាធារណៈ ត្រូវបាន ប្រារព្ធ ធ្វើ ឡើង នៅថ្ងៃទី25 ខែមិថុនាឆ្នាំ2019 នៅហាងតាំងលក់រថយន្ត Ssangyong Cambodia សាខា Showroom ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី កែងផ្លូវបត់ចូលវត្តនាគវ័ន (ក្បែរស្ពានអាកាសតិចណូ) ក្នុងរាជធានីភ្នំពេញ។ ការដាក់លក់នេះត្រូវបានដឹកនាំដោយលោក Lee Jae Hoo នាយកប្រតិបត្តិក្រុមហ៊ុន Ssangyong Cambodia។ ការចាប់ផ្តើមនៃរថយន្ត Musso Grand គឺជាជោគជ័យដ៏ធំធេងមួយជាមួយនឹងការគាំទ្រ យ៉ាងច្រើនពីអតិថិជន និងការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានពីស្ថាប័នផ្សេងៗជាច្រើន។
លោក Lee Jae Hoo អគ្គនាយកក្រុមហ៊ុន Ssanyong Cambodia បានមានប្រសាសន៍បន្តថា “តាំងពីឆ្នាំ 1954 Ssangyong បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅក្នុងប្រទេសកូរ៉េ និងនៅទូទាំងពិភពលោក។ បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងបំពេញបំណង់ប្រាថ្នារបស់យើងឆ្ពោះទៅរករថយន្តដែលមានគុណភាពល្អបំផុតបានធ្វើឱ្យមនុស្សជាច្រើនក្នុងពិភពលោកកោតសរសើរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នោះជាអ្វីដែលយើងចង់បង្ហាញប្រាប់អ្នក។ ហើយយើងនឹងបង្ហាញអ្នកក្នុងពេលនេះថាតើយើងបានផ្លាស់ប្រែពីការស្រមើស្រមៃឆ្ពិនភ្នែកឱ្យទៅជាការពិតនៅថ្ងៃនេះ។ យើងនាំយករថយន្ត Musso Grand ថ្មីស្រឡាងរបស់យើងមកចរាចរណ៍នៅតាមដងវិថីនៃប្រទេសកម្ពុជា”។
“MUSSO GRAND ភ្ជាប់មកជាមួយនឹងពាក្យស្លោកថា” Rhino Power on Wheel: កង់រថយន្តដែរមានកំលាំងស្ទុះមាំខ្លាំងដូចរមាស ហើយនឹងមានអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការ” នឹងបំលែងខ្លួនវាពីការប្រកួតប្រជែងដើម្បីកំណត់ទិសដៅទីផ្សារកម្ពុជា ដោយផ្តោតទៅលើប្រព័ន្ធសុវត្ថិភាព ភាពឆ្លាតវៃ ក៏ដូចជាលក្ខណៈពិសេសកម្រិតខ្ពស់នៃសមត្ថភាពសណ្តោងខ្លាំង មានផាសុកភាព ភាពងាយស្រួល និងមានគ្រប់តម្រូវការរបស់អ្នកបើកបរ។ ហើយយើងជឿជាក់ថា រថយន្ត Musso Grand នឹងទាក់ទាញអតិថិជនកម្ពុជារបស់យើង” ។
“រថយន្ត Musso Grand គឺជាអ្វីគ្រប់យ៉ាងដែលតំណាងឱ្យរថយន្ត Pick up ដែលមានកម្រិតស្តង់ដារខ្ពស់។ ការបើកបរដ៏អស្ចារ្យ ប្រសិទ្ធភាពដ៏ល្អបំផុត ការតភ្ជាប់ទៅបណ្តាញគ្រប់តម្រូវការ និងប្រព័ន្ធជំនួយដ៏ពិសេស។ នេះគឺជាបច្ចេកវិទ្យារបស់យើង ដែលបំពាក់នៅក្នុងរថយន្តនាពេលអនាគតរបស់យើង” ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងព្រឹត្តិការណ៍នេះគឺ នៅពេលដែលក្រុមហ៊ុន SSANYONG CAMBODIA បានប្រកាស និងណែនាំជាសាធារណៈនូវឯកអគ្គរដ្ឋទូតជាផ្លូវការរបស់រថយន្ត Musso Grand គឺលោកជា វិបុល និងភរិយាដ៏ស្រស់ស្អាតរបស់លោក គឺលោកស្រី គង់ សុជាតិ។ គូស្វាមីភរិយាមួយគូនេះត្រូវបានគេចាត់ទុកថា ជាអ្នកដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ គូស្នេហ៍ទាំងពីរនេះបានធ្វើជាម្ចាស់លើរថយន្ត SSANYONG ហើយរថយន្ត SSANYONG បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។
លោក វិបុល និងភរិយា លោកស្រី សុជាតិ បានថ្លែងថា ៖ “រថយន្ត Ssangyong ដើរតួយ៉ាងសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងហើយ ធ្វើអោយយើងមានភាពកក់ក្តៅក្នុងចិត្តនិងទំនុកចិត្ត ដោយមិនចាំបាច់ព្រួយបារម្មណ៏ពីសុវត្ថិភាពក្នុងការបើកបរ របស់ពួកយើង ឡើយ ។ ជាពិសេសអ្វីដែលយើងចូលចិត្តជាងគេបំផុតជាមួយនឹងរថយន្តសាំងយ៉ុង គឺភាពងាយស្រួល មានផាសុខភាព និង ភាពទាន់សម័យ ជាមួយបច្ចេកវិទ្យាថ្មីៗដែលបានបំពាក់ក្នុងរថយន្តនេះ ជាពិសេសទៅទៀតនោះ គឺក្រុមហ៊ុនបានខិតខំក្នុងការផ្តល់ជូនតម្លៃដ៏សមរម្យបំផុត សឹងតែដូចឡានម៉ាទឹកហើយ ខណៈពេលដែលរថយន្តគ្រប់ម៉ាករបស់ SsangYong សុទ្ធសឹងតែជារថយន្តស៊េរីថ្មី ឆ្នាំ2019 ឡើង។ ជារៀងរាល់ថ្ងៃបន្ទាប់ពីការបំពេញការងារដ៏មមាញឺករបស់ពួកយើងហើយ រថយន្តសាំងយុង ធ្វើអោយយើងមានផាសុខភាពក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងដែលយើងចង់ទៅ ទោះបីជាយើងរវល់មមាញឹកពេញមួយថ្ងៃក៏ដោយ។
រថយន្ត Ssangyong គឺពិតជាផ្នែកមួយនៃគ្រួសាររបស់យើងពិតមែន។
លើសពីនេះទៀត នៅក្នុងព្រឹត្តិការនៃការប្រកាសបើកដំណើរការរថយន្ត Musso Grand នេះ ក៏មានតារាដែលមានកេរ្តិ៏ល្បីល្បាញ មានប្រជាប្រិយភាពខ្ពស់ និងមានអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជាមកចូលរួម និងបានកោតសរសើរយ៉ាងខ្លាំងចំពោះរថយន្ត Musso Grand ម៉ូដែលថ្មីនេះផងដែរ។ តារាចម្រៀងម្នាក់ក្នុងចំណោមតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់នៅក្នុងជំនាន់របស់គាត់ គឺ លោក នី រតនា និងភរិយារបស់លោក អ្នកនាង ហេង សុវណ្ណភក្តី ក៏ត្រូវបានគេឃើញមានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ។
នៅពេលដែលអ្នកសារព័ត៌មានបានមានឱកាសធ្វើការសម្ភាសន៍ជាមួយលោក នី រតនា លោកបាននិយាយថា “ខ្ញុំចូលចិត្តការរចនាថ្មីរបស់រថយន្ត Musso Grand ព្រោះវាមានផាសុកភាព និងកក់ក្តៅ ប៉ុន្តែអ្វីដែលខ្ញុំស្រឡាញ់ជាងគេបំផុតនោះគឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏ទាន់សម័យ មានលក្ខណៈពិសេស ដែលផ្តល់នូវភាពងាយស្រួលដល់ខ្ញុំ ដែលជាអ្នកចម្រៀង និងជាអ្នកសម្តែង ខ្ញុំអាចចាក់បទចម្រៀងរបស់ខ្ញុំនៅពេលខ្ញុំកំពុងបើកបរយ៉ាងរីករាយ”។
លោក រៀន ថត (Mr. Rean Thort) និងលោក ន ភាល័យ (Mr. Loy Phealay) ដែលជាអ្នកជំនាញហ្វេសប៊ុក Facebook និងនៅលើគេហទំព័រ YouTube ដែលមានឥទ្ធិពលបំផុត ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ និងបានធ្វើវីដេអូប្លុកអំពីថ្ងៃប្រកាសលក់រថយន្ត Musso Grand នេះផងដែរ។
នេះបើយោងតាមអ្នកធ្វើប្លុកទាំង2នេះបាននិយាយថា “រថយន្ត Musso Grand មានមុខងារបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជម្រើសសុវត្ថិភាពកំពូលរបស់រថយន្ត Musso Grand គឺជាលក្ខណៈពិសេសមួយនៃលក្ខណៈពិសេសនៃរថយន្ត រួមទាំងការធ្វើប្រតិបត្តិការរបស់ម៉ាស៊ីនរថយន្ត ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន ស្ងាត់ល្អ ការរចនាគួរឱ្យចាប់អារម្មណ៍ និងសមត្ថភាពសណ្តោងបានកាន់តែល្អបប្រសើរ”។
វត្តមានរបស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាតារាចម្រៀង តារាសម្តែង និងជាតារាពហុជំនាញ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីបញ្ចប់នៃពិធីប្រកាសបង្ហាញ និងលក់រថយន្ត Musso Grand នេះផងដែរ។
ភាគច្រើន អ្នកដែលចូលរួមនៅក្នុងការដាក់បង្ហាញ គឺមានឱកាស ដើម្បីធ្វើការកក់ និងទទួលបាននូវការផ្តល់ជូននូវតម្លៃ និងប្រូម៉ូសិនដ៏ល្អបំផុតនៅក្នុងថ្ងៃនេះ។ ការផ្តល់ជូននេះ គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានបំណងចង់ទិញរថយន្តនេះ ព្រោះពួកគេនឹងទទួលបានជាមួយនឹងកញ្ចប់គ្រឿងតុបតែងរថយន្ត ១ឈុតពីក្រុមហ៊ុនភ្លាមៗតែម្តង។
ដើម្បីជាការអបអរសាទរនៃការមកដល់របស់ MUSSO GRAND នេះ ក៏ដូចជាដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រចំពោះក្រុមហ៊ុន SsangYong និងឲ្យដូចនឹងពាក្យស្លោករបស់សMUSSO GRAND “ Everything You Want” ថ្ងៃនេះក្រុមហ៊ុននឹងមានចាប់ឆ្នោតផ្តល់សំណាងពិសេសដ៏កម្រមាន ជូនដល់អ្នកដែលចូលរួមទាំងអស់ ដែលរង្វាន់របស់យើងមានដូចជា រង្វាន់ការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុបចំនួន2នាក់ និង iPhone XS Max ចំនួន 5 រង្វាន់ និងឆ័ត្រជាច្រើនរង្វាន់។
រថយន្ត SsangYong Musso Grand ឥឡូវនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយ និងធានាថាជារថយន្តដែលមានគុណភាពខ្ពស់ និងបំពាក់ដោយសម្ភារគ្រប់គ្រាន់ជាមួយប្រ៊េននៃរថយន្ត SsangYong។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរថយន្ត SsangYong សូមមកទស្សនាដោយផ្ទាល់នៅហាងតាំងបង្ហាញរបស់ក្រុមហ៊ុន SsangYong Cambodia ដែលមានទីតាំងស្ថិតនៅ ៖
សាខាទី១៖ ផ្ទះលេខ ១១៦ រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ ៣ និង លេខ ៤ រាជធានីភ្នំពេញ
សាខាទី ២៖ មហាវិថីសហព័ន្ធរុស្ស៊ី ជិតវត្តនាគវ័ន សង្កាត់ផ្សារដេប៉ូ ទី3 រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 095 456 888/098 456 888៕ ដោយ ៖ សិលា