ភ្នំពេញ ៖ នារសៀលថ្ងៃព្រហ្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានអញើញដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រោងផែនការថវិកា ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ដោយមានការចូលរួមរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងបរិស្ថាន នាយកដ្ឋាន និងមន្ត្រីជំនាញ មន្ទីរបរិស្ថានរាជធានី ខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងដោយក្រុមការងារសហប្រតិបត្តការផែនការ និងថិកាក្រសួងបរិស្ថានដើម្បីពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការរៀបចំសេចក្តីព្រាងកញ្ចប់ថវិកាឆ្នាំ២០២០ សម្រាប់ថ្នាក់ក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត និងក្នុងគោលបំណងធំៗចំនួន៣គឺ ៖
(ទី១) តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីវឌ្ឍន៍ភាពដែលអង្គភាពថវិកានៃក្រសួងបរិស្ថានសម្រេចបានប្រចាំឆ្នាំដោយផ្តោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្មទី២) កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តសម្រាប់ឆ្នាំបន្តបន្ទាប់អោយកាន់តែរលូន និងម្រេចបានគោលដៅដែលបានដាក់ចេញ និង (ទី៣) បំពេញតាមលក្ខណតម្រូវនៃបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនិងថវិកាកម្មវិធីជាធរមាន។
ទោះយ៉ាងណាគ្រោងផែនការថវិកា ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ពុំបានបញ្ជាក់អំពីទំហំទឹកប្រាក់មានចំនួនប៉ុន្មាននោះទេ៕ ដោយ៖កូឡាប