Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​បារាំង​ម្នាក់ បាន​យក​សាំង​ដុត​ខ្លួនឯង​

ភ្នំពេញ​ ៖ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៧​និង​៣០​នាទី មាន​ជនបរទេស​ម្នាក់ បាន​យក​សាំង​ដុត​ខ្លួនឯង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនបរទេស​នោះ មានឈ្មោះ AUDOIN YANN ភេទ​ប្រុស អាយុ ២៩​ឆ្នាំ សញ្ជាតិ បារាំង​។

នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដើរ​តាម​ផ្លូវជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​យក​ដប​សាំង នៅមុខ​ផ្ទះ​លក់​ចំណី​សត្វ របស់​ឈ្មោះ ភារម្យ ដោយ​គ្មាន​មូលហេតុ ហើយ​បាន​ធ្វើ​សកម្មភាព​យក​សាំង​ដុត​ខ្លួន​ឯង បណ្តាលឲ្យ​មាន​របួស និង​រលាក​ពេញ​ខ្លួន នៅពេលនោះ ក៏​មាន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជួយ​ពន្លត់​សាំង រួច​ជនរងគ្រោះ​ក៏​ដើរ​ទៅ​ទិស​ខាងត្បូង​បន្តទៀត លុះ​ដើរ​មក​ដល់​ចំណុច មុខ​រោងចក្រ ស៊ិច​ផ្លើស វេលា​ម៉ោង ០៨​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ទើប​មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍ ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ នៅពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​បាន​ចុះ​ទៅ​ដល់ ហើយក៏​បាន​ហៅ​រថយន្ដ​ពេទ្យ ដឹក​ជនរងគ្រោះ​យក ទៅ​ព្យាបាល​របួស នៅ​មន្ទីរ​ស្រុក​មុខកំពូល តែ​ដោយ​របួស​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ពេទ្យ​ស្រុក​មុខកំពូល ក៏​បាន​បញ្ជូន​ជនរងគ្រោះ​បន្ត ទៅព្យ​បាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​តែម្ដង៕​ ដោយ​៖​កូឡាប​

 

×