Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​គេ​ឃើញ​កំពុង​ទិញ​ទំនិញ​នៅ​ប្រទេស​អង់គ្លេស​

​តាម Bangkok Post, ក្រុមប្រឹក្សា​សន្តិភាព និង​សណ្តាប់​ធ្លាប់​ជាតិ​ថៃ (NCPO) កំពុង​ធ្វើ​ការស៊ើបអង្កេត​ពិនិត្យមើល​រូបភាព​ស្ត្រី​ម្នាក់​ក្នុង​រូបថត តើ​ពិត​ជា​អ្នកស្រី​យី​ង​ឡាក់ ប្អូនស្រី​បង្កើត​របស់​លោក​ថាក់ស៊ីន​មែន​ដែរឬទេ បន្ទាប់​ពី​រូបភាព​នេះ​បាន​បែកធ្លាយ​ពេញ​បណ្តាញ​សង្ក​ម​នៅ​យប់​ថ្ងៃ ២៨/១២​។​

​អ្នកនាំពាក្យ​របស់ NCPO លោក Piyapong Klinpan ឲ្យដឹងថា សមត្ថកិច្ច​របស់​ថៃ​កំពុង​សហការ​គ្នា​ស៊ើបអង្កេត​រឿងនេះ ប្រភព​ស្និទ្ធស្នាល​អ្នកស្រី​យី​ង​ឡាក់ ស្ត្រី​ក្នុង​រូបថត​នេះ មានលទ្ធភាព​ច្រើន​ណាស់​គឺជា​អតីត​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពុំ​ប្រាកដ​ពី​ពេលវេលា​ដែល​បាន​ថត​នោះ ។ រូបថត​ដែល​កំពុង​ចាត់ទុកថា ជា​អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រទេ​អស់គ្លេស​។​

​ប្រភព​ដដែល​បញ្ជាប់​ប្រាប់ថា ទោះបី​រត់​ភៀសខ្លួន​ទៅ​នៅ​ប្រទេសក្រៅ តែ​អ្នកស្រី​យី​ង​ឡាក់ កំពុង​រស់នៅ​ក្នុង​ជីវ​វ​ភាព​មួយ​ធូរស្រាល ជាក់ស្តែង​អ្នកស្រី​យី​ង​ឡាក់ ធ្វើដំណើរ​តាម​ថ្នល់​ពុំ​ចាំបាច់​លាក់កំបាំង​ខ្លួន គ្រាន់​តែ​ពេល​ខ្លះ​គេ​ឃើញ​អ្នកស្រី​ពាក់​វ៉ែន​តាខ្មៅ​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ Busadee Santipitaks អះអាងថា ក្រសួង​នេះ​ពុំ​ទទួលបាន​ព័ត៌មាន​អ្វី​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នកស្រី​យី​ង​ឡាក់​ឡើយ​។​

​គួរ​រំលឹក​ឡើងវិញ​ថា អ្នកស្រី​យី​ង​ឡាក់ គឺជា​នាយក​រដ្ឋមន្ត្រី​ស្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​។ អ្នកស្រី​ត្រូវបាន​ចោទប្រកាន់ថា មាន​ការធ្វេសប្រហែស​ក្នុង​គោលនយោបាយ​ថ្លៃ​ស្រូវ ដែល​នាំ​ឲ្យ​រដ្ឋ​ខាតបង់​រាប់លាន​ដុល្លារ ក្នុងពេល​កាន់អំណាច​។ ប៉ុន្មាន​ថ្ងៃ​មុនពេល​បើក​សវនាកា​រ​កាត់ទោស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នោះ អ្នកស្រី​យី​ង​ឡាក់ បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​។ រដ្ឋាភិបាល​ថៃ​ក៏​បាន​ពឹងពាក់​ដល់​ស្ថាប័ន Interpol ដើម្បី​ស្វែងរក​អតីត​នាយករដ្ឋមន្ត្រី​ស្រី​រូប​នេះ​៕ សូ​យ​ន​

 

 

 

×