Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ បន្ត​ជួយឧបត្ថម្ភ​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​ជូនប្រជា​ការពារ​ឃុំ​ទួល​ទទឹង​

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​ក្រុម​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពី​ដ​បូត​កម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) គឺ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្ត​ជួយឧបត្ថម្ភ​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​មួយចំនួនទៀត ជូន​ដល់​ប្រជា​ការពារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញការងារ​ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ស្នាដៃ​ល្អ និង​មានការ​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ឆ្លើយតប​ជំនួយ​ឧបត្ថម្ភ​នេះ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា ទៀ​វិចិត្រ ដែល​បាន​ជួយ​ឧ​ប​ត្ត​ម្ភ​សម្លៀកបំពាក់​ចំនួន​២៤​កំ​ប្លេ​, ដំបង​ភ្លើង​៦​ដើម និង​ពិល​២​ដើម ជូន​ដល់​ប្រជា​ការពារ នៅ​ឃុំ​ទួល​ទទឹង ដើម្បី​ប្រើប្រាស់ ក្នុង​សកម្មភាព​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​នេះ ឲ្យ​មាន​ភាពល្អប្រសើរ​ថែមទៀត​។​

​ជំនួយ​ឧបត្ថម្ភ​នេះ ត្រូវបាន​ក្រុមការងារ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំយកទៅ​ផ្តល់ជូន​ប្រជា​ការពារ​ឃុំ​ទួល​ទទឹង កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយ​ឧបត្ថម្ភ​ខាងលើនេះ វា​គ្រាន់តែ​ជាការ​លើកទឹកចិត្ត ដល់​កងកម្លាំង​ប្រជា​ការពារ នៅតាម​មូលដ្ឋាន​ឃុំ​ទទួល​ទទឹង ស្រុក​ព្រៃនប់ ដែលជា​បន្ត​បន្ទាប់មក​នេះ គឺ​បាន​ខិតខំ​ជួយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទាំងយប់​ថ្ងៃ ដោយ​មិន​គិតការ​នឿយហត់​៕ ដែន សីមា​

×