ជញ្ជាំងកំពស់ ២៣ម៉ែត្រ បានបាក់រលំសង្កត់កន្លែងស្នាក់នៅរបស់កម្មករសំណង់ បណ្តាលឲ្យមនុស្សចំនួន ១៦នាក់បានស្លាប់។ ហេតុការណ៍បាក់ដ៏រន្ធត់នេះកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងទីក្រុង Pune ស្ថិតក្នុងរដ្ឋ Maharashtra ។
មុនពេលហេតុការណ៍កើតឡើង ជនរងគ្រោះទាំងអស់កំពុងតែដេកលង់លក់ នៅក្នុងខ្ទមពួកគេ ។
ក្រុមជួយសង្គ្រោះបានទាញចេញជនរងគ្រោះនៅរស់រានមានជីវិតចំនួន ៣នាក់ចេញពីក្រោមគំនរបាក់បែក ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាជ្ញាធរឥណ្ឌា។
មន្ត្រីដដែលបញ្ជាក់ថា អាចមានមនុស្សជាច្រើននាក់ទៀតជាប់នៅក្រោមកម្ទេចកម្ទី ខណៈដែលប្រតិបត្តិការសង្គ្រោះកំពុងបន្ត។
ការរលំបាក់អគារ តែងកើតមានញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ក្នុងកំឡុងរដូវភ្លៀងពីខែ មិថុនា ដល់កញ្ញា ដែលបង្កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ metro.co.uk