Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរ​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់ ​៩​ក្បាល ​គាស់​សោ​បន្ទប់​លួច​យក​ម៉ូតូ​អស់​ ២​គ្រឿង

​ខេត្តស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​អំពី​សន្តិសុខ​ ​ដោយ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែងាប់​ជា​បន្តបន្ទាប់ ​ហើយ​ចូល​គាស់​បន្ទប់​ក្រោមផ្ទះ​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​គ្រឿង​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់ខ្លួន​បានទេ​ ទើប​មានការ​ព្រួយ ​បារម្មណ៍​អំពី​សុវត្ថិភាព​សន្តិសុខ​នៅ​មូលដ្ឋាន​ ។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​៖​ នៅវេលា​ម៉ោង​១​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១​ កក្កដា​២០១៩​ មាន​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ជាច្រើន​ក្បាល​ ហើយ​ចូល​លួច​គាស់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ​២​គ្រឿង​យកទៅ​បាត់​។​

​ករណី​ក្រុមចោរ​បំពុល​ឆ្កែ​លួច​គាស់​ផ្ទះ​យក​ម៉ូតូ​នេះ​កើតឡើង​នៅក្នុង​ភូមិ​ត្រោក ​ឃុំ​គ្រួស ​ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​កុសល់​និង​ប្រពន្ធ​ឈ្មោះ​គារ មាន​ទីលំនៅ​កើតហេតុ​ខាងលើ​ត្រូវ​ក្រុមចោរ​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៩​ក្បាល​ហើយ​បាន​ចូល​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​យក​ម៉ូតូ​អស់​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះទៅ​ផ្ទះកើតហេតុ​ធ្វើការ​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​ម​ក​ផ្តន្ទាទោស​តាមច្បាប់​។​

​បើតាម​ម្ចាស់ផ្ទះ​ឲ្យ​ដឹងថា ពួកគាត់​ចូលដេក​នៅវេលា​ម៉ោង​១០​យប់​ដូច្នេះ​គាត់​សន្និដ្ឋានថា ក្រុមចោរ​ធ្វើ​សកម្មភាព ប្រហែលជា​ម៉ោង​១១​និង​០០​នាទី​ទៅ​ម៉ោង​១​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត​ដោយ​គាត់​ចុះមក​មើល​ជំវិញ​ផ្ទះ​ស្រាប់តែ​ឃើញ​ឆ្កែ​របស់គាត់​កំពុងតែ​ពុល​និង​ងាប់​ជា​បន្តបន្ទាប់​ហើយ​ពេលនោះ​គាត់​ទៅ​មើល​ទ្វា​បន្ទប់​ក្រោមផ្ទះ​ដែល​កន្លែង​ដាក់​ម៉ូតូ​ស្រាប់តែ​ឃើញ​មាន​កាត់​សោ ហើយ​លួច​យក​ម៉ូតូ​របស់គាត់​បាត់​ទាំងពី​គ្រឿង​ទៅ​ហើយក៏​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ដែរ​។​

​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​និង​ចូលរួម​ការពារ​សុវត្ថិភាព​ទាំងអស់គ្នា​ ៕ ដោយ ៖ ​វ៉ៃ​កូ​

×