Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ហេតុអ្វី​លោកអ្នក​គួរតែ​បិទ​អ៊ែរ​ដ្រ​ប់ (AirDrop) ពេលដែល​លោកអ្នក​ពុំ​ត្រូវ​ការប្រើប្រាស់​?

ភ្នំពេញ​ ៖ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២​កក្កដា​នេះ បានដឹងថា សម្រាប់​លោកអ្នក​ដែល​ពុំ​ធ្លាប់ប្រើ​អ៊ែរ​ដ្រ​ប់ អ៊ែរ​ដ្រ​ប់​គឺជា​កម្មវិធី​មួយ​របស់ iPhone ដែល​អាច​ផ្ញើ​រូបភាព ឬ​វីដេអូ​រវាង iPhone មិន​ត្រឹម​តែមាន​ល្បឿន​លឿន ថែមទាំង​អាច​រក្សា​គុណភាព​របស់​រូបភាព​បា​ន​ល្អ​ដូចដើម ដោយ​មិនចាំបាច់​មាន​សេវា​អុីន​​ធឺ​ណិ​ត (WiFi ឬ 4G) ក្នុង​ចម្ងាយ​រហូតដល់​៩​ម៉ែត្រ​។ ដោយសារ​ភាពងាយស្រួល​នេះហើយ ទើប​ជនខិលខូច​មួយចំនួន​បាន​ប្រើ​មុខងារ​នេះ ដើម្បី​ផ្ញើ​រូបភាព​អាសអាភាស​ក្នុង​គោលបំណង​រំខាន​អ្នក​ដ៏​ទៃ ដែល​គេ​ហៅថា “Cyber Flashing”​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែមថា ​ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​នេះ លោកអ្នក​គួរតែ​បិទ​អ៊ែរ​ដ្រ​ប់ នៅពេលដែល​លោកអ្នក​ពុំ​ត្រូ​វ​ការប្រើប្រាស់ ឬ​បើក​សម្រាប់​ឱ្យតែ​អ្នក​នៅក្នុង​បញ្ជី​ឈ្មោះ​អាច​ផ្ញើ​ក៏បាន។

នេះ​ជា​វិធី​ដើម្បី​បើក បិទ​កម្មវិធី​អ៊ែរ​ដ្រ​ប់ ​៖

១-​ចូលទៅ Control Center (​ចូល​ពី lock screen ក៏បាន​) ដោយ​អូស​ពីលើ​ចុះក្រោម​នៅលើ​កញ្ចក់ ផ្នែក​ខាងស្ដាំ (iPhone X XS ឬ XR)

២-​ចុច​សង្កត់​ចំ​កណ្ដាល​ក្នុង​ការ៉េ​ដំបូង​គេ​

៣-​ចុច​លើ AirDrop ហើយ​ជ្រើស​យក​ជម្រើស​ដែល​អ្នក​ចង់បាន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×